អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងអំណរគុណ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានទូលថ្វាយព្រះមហាក្សត្រ ប្រោសប្រទានគោរមងារដល់រូបលោក - Read News TV

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងអំណរគុណ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានទូលថ្វាយព្រះមហាក្សត្រ ប្រោសប្រទានគោរមងារដល់រូបលោក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារថ្លែងអំណរគុណ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ប្រោសប្រទានគោរមងារដល់រូបលោកជា «អភិសន្តិបណ្ឌិត»

ឯកឧត្តមបណ្ឌិត ស សុខា បានលើកឡើងថា៖ «តបចំពោះសមានចិត្ត និងគោរមងារដ៏វិសេសវិសាលនេះ ខ្ញុំសូមប្ដេជ្ញាបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំ ស្ថាប័នក្រសួងមហាផ្ទៃ ចូលរួមអនុវត្តឱ្យបានសកម្មផុលផុសនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាទិភាពនានា ដែលបានដាក់ចេញ សំដៅរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ នាំមកនូវវិបុលភាព និងការ អភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា»

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីអាក់ខានឡើយ៕





Theme images by Radius Images. Powered by Blogger.