អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឆេះ​ព្រៃ​នៅ​កោះ​ហា​វ៉ៃ​ ចំនួនអ្នក​ស្លាប់​​កើនឡើង​​លើស​១០០​នាក់​ហើយ (មានវីដេអូ) - Read News TV

ឆេះ​ព្រៃ​នៅ​កោះ​ហា​វ៉ៃ​ ចំនួនអ្នក​ស្លាប់​​កើនឡើង​​លើស​១០០​នាក់​ហើយ (មានវីដេអូ)

សហរដ្ឋអាមេរិក ៖ នា​ថ្ងៃ​ទី​១៥ សីហា​ អភិបាល​កោះ​ហា​វ៉ៃ​ លោក JOSH GREEN ថ្លែង​ថា មនុស្ស​ដល់​១០១​នាក់​ ហើយ​រក​ឃើញ​ស្លា.ប់​ក្នុងភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ​នឹក​ស្មាន​មិន​ដល់​នៅ​កោះ​ហា​វ៉ៃ ។

តុល្យការ​នេះ​ត្រូវ​បាន​ចេញផ្សាយ​តាម​ទូរ ទស្សន៍​ដោយ​បញ្ជាក់​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​ពេល​នេះ​បាន​រើ​កកាយ​ជាង​១​ភាគ​៤​នៃ​តំបន់​រុករក ។ ភ្លើង​ឆេះ​ព្រៃ​នេះ​ពិតជា​សម្លា.ប់​មនុស្ស​ច្រើនបំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​សតវត្ស​មកហើយ​នៅ​សហរដ្ឋអាមេរិក ។ ទីក្រុង LAHEINA នា​ឆ្នេរសមុទ្រ​ខាងលិច​កោះ MAUI ស្ទើរតែ​រង​ការ​បំផ្លាញ​ទាំងស្រុង​ដោយ​អណ្ដាតភ្លើង ។ នៅទីក្រុង​នោះ​អគារ​ច្រើន​ពាន់​រង​ការ​បំផ្លាញ​ហើយ​ផ្ទះ​ជា​ច្រើន​ត្រូវ​ក្លាយជា​គំនរ​ផេះ ។

ទីក្រុង​ដែល​ជា​អតីត​រាជធានី នៃ​រាជាណាចក្រ​ហា​វ៉ៃ​មាន​ប្រជាជន​ប្រមាណ​ជា​១២.០០០​នាក់ នៅ​បន្ត​រាប់​អ្នក​ស្លាប់​ហើយ​អាជ្ញាធរ​បាន​លើក​រួច​ហើយ​ថា ចំនួន​អ្នក​ស្លាប់​នឹង​មាន​ច្រើន​ថែម​ទៀត នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ សាច់ញាតិ​អ្នក​បា.ត់​ខ្លួន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើតេស្ត NDA ដើម្បី​សំរួល​ដល់​ការ​កំណត់​អត្តសញ្ញាណ​បណ្ដា​សាកស.ព​ដែល​ភាគច្រើន​ត្រូវ​ភ្លើង​ឆេះ​ខ្លោ.ច​មើល​លែង​ស្គាល់ ៕





Theme images by Radius Images. Powered by Blogger.