សមាជិករាជរដ្ឋាភិបាល ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើង នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅវេលារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជូនដល់ឥស្សរជនជាតិ ចំនួន ៥៤រូប ដែលបានទទួលមុខតំណែងថ្មីដ៏ឧត្តុងឧត្តមជាសមាជិក សមាជិការាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧។ ( រូបថតពីទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក )








Post a Comment