អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឪពុកម្តាយរវល់តែនៅខាងមុខ កូនស្រីអាយុ២ខួបដើរទៅលេងទឹកធុង លង់ស្លាប់ - Read News TV

ឪពុកម្តាយរវល់តែនៅខាងមុខ កូនស្រីអាយុ២ខួបដើរទៅលេងទឹកធុង លង់ស្លាប់

ព្រៃវែង ៖ កុមារីអាយុទើប២ខួប ក្រុមគ្រួសារ ឪពុកម្តាយ ធ្វេសប្រហែសតែមួយពព្រិចភ្នែក រវល់តែនៅខាងមុខ កូនស្រីដើរទៅក្រោយ ចូលលេងទឹកធុង ដាំដូងឈ្លក់ស្លាប់ ទម្រាំឪពុកម្តាយដឹង ហួសពេលទៅហើយ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

កុមារីរងគ្រោះមានឈ្មោះ ដា កញ្ញា អាយុទើប២ខួប មានឪពុកម្តាយរស់នៅផ្ទះកើតហេតុ ។

តាមបប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលឪពុកម្តាយរវល់តែនៅខាងមុខ កូនចេញទៅណាមិនរួចទេ មិនចាប់អារម្មណ៍ ឃើញកូននៅដើរលេងក្នុងផ្ទះ ភ្លេចខ្លួនមួយសន្ទុះ បាត់កូនទើបដើរចូលទៅតាមរកមើល ស្រាប់តែឃើញកូនដាំដូងចូលក្នុងធុងទឹក ក្នុងបន្ទប់ទឹក ស្លាប់បាត់ជីវិត ។

សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ច ពិនិត្យជាក់ស្តែង ឃើញថាស្លាប់ដោយឈ្លក់ទឹកក្នុងធុង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

Theme images by Radius Images. Powered by Blogger.