អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឪពុកជនរងគ្រោះ ប្តឹងលោកអធិការរងស្រុកមង្គលបូរី និងបក្សពួក ពីបទអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ លើកូនប្រុសខ្លួន រហូតបាត់បង់ជីវិត (មានវីដេអូ) - Read News TV

ឪពុកជនរងគ្រោះ ប្តឹងលោកអធិការរងស្រុកមង្គលបូរី និងបក្សពួក ពីបទអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ លើកូនប្រុសខ្លួន រហូតបាត់បង់ជីវិត (មានវីដេអូ)

បន្ទាយមានជ័យ៖ មិនអស់ចិត្តរឿងកូនលាចាកលោក ឪពុករបស់ជនរងគ្រោះ ចេញមុខប្តឹងអធិការរង និងបក្សពួកពីបទ អំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ លើកូនប្រុសខ្លួន។

តាមពាក្យបណ្តឹងប្តឹងចូលទៅព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៦ ខែសីហា ដែលសារព័ត៍មាន Read News ទទួលបាន ឈ្មោះ លាន លាង ភេទប្រុស អាយុ ៥១ឆ្នាំមុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិរៀងឃុំអូរ ប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ទូរស័ព្ទ ០៩៧ ៨៧៥៥១៦០ បានរៀបរាប់ថា៖
លោកសុំប្តឹង ឈ្មោះលោក អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកន ពីបទ“ អំពើ ទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនខ្ញុំបាទឈ្មោះ លាន ឡាង ភេទប្រុសអាយុ ២៨ ឆ្នាំ កាលពី ថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣ ប្រព្រឹត្តនៅអធិកាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមជំរាបជូន ឯកឧត្ដមព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថាៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩.៣០នាទី ព្រឹក កូនប្រុសរបស់ខ្ញុំបាទចេញទៅច្រូតស្មៅគោដូចសព្វមួយដង ។ នៅវេលាម៉ោង ២ និង ១០នាទី ប្អូនស្រីខ្ញុំបាទ ឈ្មោះ សៅ ប៊ុនធា បានទូរស័ព្ទទាក់ទងមកប្រាប់ខ្ញុំ ដោយនិយាយថាកូនប្រុសរបស់ខ្ញុំត្រូវបានប៉ូលីសចាប់ខ្លួន ។ នៅពេលទទួលបានដំណឹងនោះហើយ ខ្ញុំបាទបានទៅកន្លែងអធិការស្រុកមង្គលបូរី បានឃើញមនុស្សម្នាក់នៅក្នុង ឡានឮសម្រែក ស្រែកអូយៗ ស្លៀកខោខ្លីពណ៌ក្រហម ។ នៅពេលនោះខ្ញុំបាទសួរប៉ូលីសប្រចាំការ ប៉ូលីសបាន និយាយថា បញ្ចូនទៅលើហើយ ។ ក្រោយពីបានទទួលដំណឹងនោះ ខ្ញុំបានធ្វើដំណើរទៅផ្ទះប្អូនស្រី ទើបប្អូនស្រី របស់ខ្ញុំបាទ បានទាក់ទងទៅប៉ូលីស ទើបឆ្លើយថាកូនរបស់ខ្ញុំបាទកំពុងនៅមន្ទីរពេទ្យ ។ ខ្ញុំបាទជាមួយប្អូនស្រី និង ប្អូនប្រុស បានធ្វើដំណើរទៅមន្ទីរពេទ្យស្រុកមង្គលបូរី នៅពេលនោះកូនប្រុសរបស់ខ្ញុំបាទ កំពុងនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់ (កំពុងតែប្រកាច់ដកចង្ការមាន់) រហូតដល់ម៉ោង ៥.១៥នាទីរសៀល កូនខ្ញុំបាទបានបាត់បង់ជីវិត ។ កូនខ្ញុំបាទមានហូរឈាមតាមមាត់ ស្នាមជាំខ្មៅប្រជុំចិញ្ចើម ស្នាមដៅខ្មៅក្រោមដោះទាំងពីរ ស្នាមជាំខ្មៅពីក្រោយ ខ្នង ហើយមានស្នាមជាំលើកប្រអប់ខ្នងដៃស្ដាំពីរកន្លែង ។ តាមពិតទៅកូនរបស់ខ្ញុំបាទមិនធ្លាប់មានជម្ងឺ អាការៈណាមួយឡើយកន្លងមក ។ ដោយអាការៈទាំងនេះ ជាអំពើទារុណកម្មសួរយកចម្លើយ នៅអធិការប៉ូលីសស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ មកលើកូនប្រុសរបស់ខ្ញុំបាទ ។ ដោយសារតែអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនខ្ញុំ ខ្ញុំបាទសូមសំណូមពរ ទាមទារដូចខាងក្រោមៈ
១. ទាមទារសំណងជម្ងឺចិត្ត ចំនួន ១០០.០០០ (ដប់ម៉ឺនដុល្លារ) ។
២. ផ្តន្ទាទោសជនប្រព្រឹត្ត ទៅតាមនីតិវីធីច្បាប់ ។ អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូម ឯកឧត្តម មេត្តាជួយរកយុត្តិធម៌ ដល់កូនខ្ញុំបាទ។
លើបញ្ហានេះកាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺជម្រាបជូនដល់សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបនូវករណីបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១១-០៨- ២០២៣ម៉ោង១០:៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានរាយការណ៍ថាមានឈោ្មះ លាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្តដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួនកម្លាំង យើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថាខ្លួនបានបោះថ្នាំញៀនចោលតែមិន បានប្រាប់ថាបោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរ បន្ថែម ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្តាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។ ពេលនោះ សមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប សុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថាក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យ អាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការះប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹក ភ្លាមនោះ (នៅម៉ោង១៣:០០នាទី)កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)។ ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង១៧១៥នាទីជនសង្ស័យបានស្លាប់។ ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។ ក្រោយពីមានការឯកភាពពី ឯកឧត្តមព្រះរាជអាជ្ញា កំលាំងជំនាញបានប្រគល់សាកសពជូនកុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
យើងខ្ញុំសូមអំពាវនាវដល់សាធារណៈជន សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្ត ទទួលជ្រាបជាព័ត៌មាន ។
យ៉ាងណាក៏ដោយ ប្រសិនបើក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន ហេតុអ្វីមានពាក្យបណ្តឹងនេះកើតឡើង?





Theme images by Radius Images. Powered by Blogger.