អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! គ.ជ.បលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រនិងបេក្ខជនតំណាងរាស្ដ្រគណបក្សហ្វ៊ុនស៊ិនប៉ិចចេញពីមណ្ឌល២ - Read News TV

គ.ជ.បលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រនិងបេក្ខជនតំណាងរាស្ដ្រគណបក្សហ្វ៊ុនស៊ិនប៉ិចចេញពីមណ្ឌល២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សហ្វ៊ុនស៊ិនប៉ិចចេញពីមណ្ឌលរាជធានី-ខេត្តចំនួន២។ ក្នុងនោះលោក ភឹម រ៉ុង បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត ត្រូវបានលុបឈ្មោះចេញពីមណ្ឌលខេត្តព្រៃវែង ខណៈបេក្ខជនតំណាងរាស្ដ្រ២១រូបផ្សេងទៀត ក៏ត្រូវបានលុបឈ្មោះចេញពីមណ្ឌលខេត្ដព្រៃវែងដែរ។ ចំណែកលោក អាំង សំបូរ ជាបេក្ខជនតំណាងរាស្ដ្រ ត្រូវបានលុបឈ្មោះចេញពីមណ្ឌលរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់គ.ជ.ប។ ជាមួយគ្នា គ.ជ.ប ក៏បានប្រកាសទទួលស្គាល់បញ្ជីបេក្ខជនបម្រុងបន្ថែមផ្លូវការគណបក្សហ៊្វុនស៊ិនប៉ិចសម្រាប់មណ្ឌលខេត្តព្រៃវែង នីតិកាលតី៧ ឆ្នាំ២០២៣ ​និងបានទទួលស្គាល់លោក អាំង សំបូរ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងផងដែរ៕

សូមពិនិត្យសេចក្តីសម្រេចរបស់ គ.ជ.ប ខាងក្រោម៖
















Theme images by Radius Images. Powered by Blogger.