អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែររបស់បុរសជាYouTuber ម្នាក់ជនជាតិម៉ាឡេស៊ី - Read News TV

ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែររបស់បុរសជាYouTuber ម្នាក់ជនជាតិម៉ាឡេស៊ី

ភ្នំពេញ៖ ការចេញសេចក្តីថ្លែងការណ៍នេះ នៅបន្ទាប់ពីក្រសួងទេសចេណ៍ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្ដីថ្លែងការណ៍ឱ្យបុរសជា Youtuberម្នាក់ ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី សុំទោសប្រជាជនកម្ពុជា ដែលបានមើលងាយ និងប្រៀបប្រដូច អាហារខ្មែរដែលបរិភោគប្រចាំថ្ងៃដូចជាកាកសំណល់អាហារប្រទេសថៃ។

លោក Nigel Ng បានបង្ហោះការអធិប្បាយមើលងាយរសជាតិម្ហូបអាហាររបស់ខ្មែរ នៅលើ Channel YouTube របស់ខ្លួន កាលពីថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023 ក្នុងនោះមានការមើលងាយដល់ម្ហូបប្រទេសឡាវផងដែរ។
ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា « មិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ និងក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន » ។
សេចក្តីថ្លែងការណ៍បានបន្តថា « ការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ » ។






Theme images by Radius Images. Powered by Blogger.