ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក នៅផ្សារ Big C ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមេក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ) នៅផ្សារBig C ក្រុងប៉ោយប៉ែត ។
នៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅផ្សារ Big C ក្រុងប៉ោយប៉ែត មានបើកវេទិកាវេទិកាផ្គូផ្គង រវាង អ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួល បានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម របស់ គណៈកម្មាធិការ ជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨:00នាទី ដល់ម៉ោង ២២:00នាទី ។
ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
លោកបានបញ្ជាក់ថា គោលបំណងដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តបន្ទាយមានជ័យ និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឲ្យគណៈកម្មាធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិ១ ផលិតផល១ ឲ្យបានជោគជ័យ ដើម្បីរួមចំណែក អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។
គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានលើកឡើងថា ដើមី្បឈានទៅការនាំចេញទៅក្រៅប្រទេស និង ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេស កាត់បន្ថយ ភាពក្រីក្រ តាមរយៈការអភិវឌ្ឍផលិតផលភូមិ១ផលិតផល១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ។
សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៩ ដែលមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់ ក៏ដូចជាអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីនៃវិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ។ គោលបំណង របស់ សហគ្រិនខ្មែរ គឺដើម្បីកៀរគរវិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីតាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និង ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ការិយាល័យ ស្ថាប័នពាក់ព័ន្ធផងដែរ៕



.jpeg)
.jpeg)
.jpeg)



.jpeg)
.jpeg)
.jpeg)
.jpeg)

Post a Comment