អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ផ្ទះ៣ខ្នងត្រូវអគ្គិភ័យឆាបឆេះនិង ខូចរថយន្ត២គ្រឿង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប - Read News TV

ផ្ទះ៣ខ្នងត្រូវអគ្គិភ័យឆាបឆេះនិង ខូចរថយន្ត២គ្រឿង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

តកែប ៖យ៉ាងហោចណាស់មានផ្ទះ៣ខ្នងត្រូវអគ្គិភ័យឆាប់ឆេះនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១ខែសីហាឆ្នាំ២០២៣នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនោះ រួមមាន៖

  -ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។

  -ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។

  -ម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលអោយខូចខាតទាំងស្រុង រថយន្ត ហ៊ីយ៉ាន់ដាយ (១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារ:មួយចំនួនធំទៀតផងដែរ។ 


ក្នុងករណីអគ្គិភ័យនោះ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាល ខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដោយមានកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត កម្លាំងពាក់ព័ន្ធនិងអាជ្ញាធរ បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន  ០៧គ្រឿង(រថយន្តស្នងការដ្ឋាននគរបាល ខេត្តកែប ចំនួន០៤គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៣គ្រឿង) ប្រេី ប្រាស់ ទឹក អស់ ចំនួន  ២៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យមាន មនុស្សរងគ្រោះថ្នាក់នោះទេ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕


Theme images by Radius Images. Powered by Blogger.