អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បុរសជនជាតិថៃម្នាក់​ ចាប់បង្ខំសង្សាបាញ់លុយឱ្យខ្លួន ​រួចប្រើហិង្សាធ្វើបាបបែបមនុស្សរោគចិត្ត - Read News TV

បុរសជនជាតិថៃម្នាក់​ ចាប់បង្ខំសង្សាបាញ់លុយឱ្យខ្លួន ​រួចប្រើហិង្សាធ្វើបាបបែបមនុស្សរោគចិត្ត

បន្ទាយមានជ័យ៖ នារីជាជនជាតិថៃម្នាក់ត្រូវបាន បុរសជាសង្សារជនជាតិថៃដូចគ្នា បង្ខំឱ្យនាងបាញ់លុយពីកុងរបស់នាងចូលក្នុងកុងខ្លូន​​​​​​​​​​​​​​​​​​​​​​​​​ឯង ហើយប្រើហិង្សាធ្វើបាបបែបមនុស្សរោគចិត្ត ហើយត្រូវបានអ្នកជិតខាងជួយសង្គ្រោះនិងបញ្ជូនទៅព្យាបាល​និងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តចាត់តាមផ្លូវច្បាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ទាំងពីរនាក់ជាសង្សារនឹងគ្នា ស្នាក់បន្ទប់ជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


តាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ ជនសង្ស័យបានចេញពីកន្លែងផឹកស៊ី ហើយបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច រួចបាននាំគ្នាជិះម៉ូតូកង់បីទៅបន្ទប់ជួលវិញ លុះពេលទៅដល់បន្ទប់ ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃនាងចូលក្នុងបន្ទប់ព្រមទាំងបានបង្ខំឲ្យប្រាប់លេខសម្ងាត់ក្នុងទូរសព្ទ ហើយផ្ទេរប្រាក់ចេញអស់ចំនួន ២០២៩បាតទៅក្នុងគណនីរបស់ខ្លួន ហើយបានគម្រាមបង្ខំឱ្យនាងដោះសម្លៀកបំពាក់ និងយកដបទឹកសុទ្ធដាក់ចូលប្រដាប់នាងបណ្តាលឱ្យរងរបួសហូរឈាម។

លោកបានបន្តទៀតថា នៅពេលជនសង្ស័យធ្វើបាបជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យបានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង(ជាជនជាតិថៃដូច) បានមកដល់ជួយជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រលប់មកវិញ ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយ ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបានបញ្ចូនបន្តទៅសាលាដំបូងចាត់ការតាមច្បាប់៕


Theme images by Radius Images. Powered by Blogger.