លោកស្នងការរងទទួលបន្ទុកគ្រឿងញៀនប្រចាំស្រុកកៀនស្វាយ បានធ្វើបទសម្ភាសន៍ជាមួយក្រុមការងារអ្នកសារព័ត៌មានយើងរឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម (មានវីដេអូ) ផ្សាយវគ្គ៤
ខេត្តកណ្ដាល ៖ សំណុំរឿងឧក្រិដ្ឋជនជនគ្រឿងញៀនជនជាតិវៀតណាម នៅស្រុកកៀនស្វាយនៅពេលនេះ កំពុងតែរកចំណុចត្រូវរៀងៗខ្លួន។
យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ច យ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដី ទាក់ទិនទៅនឹងឧក្រិដ្ឋជនផលិតគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់ ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែសំណុំរឿង មួយផ្សេងទៀត នេះគែកំពុងតែបញ្ជាក់ ពីកាតព្វកិច្ចការងារ របស់បងៗដែលជាមន្ត្រី ធ្វើការបំរើប្រជាពលរដ្ជ.........។
យោងបទសម្ភាសន៍អង្គភាពអ្នកសារព័ត៌មានយើងជាមួយលោក ឡុង សាវុធ ស្នងការរង ទទួលផែនគ្រឿងញៀនប្រចាំស្រុកកៀនស្វាយខេត្តកណ្ដាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ ក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើលោកមិនបានដឹងទេដោយសារថ្នាក់លើមិនបានប្រើ រហូតដល់មានការបែកធ្លាយ ខាងសារព័ត៌មានបានផ្សព្វផ្សាយទើបលោកបានដឹងថាមានការបង្ក្រាបគ្រឿងញៀននៅស្រុកកៀនស្វាយ នេះបើយោងតាមបទសម្ភាសន៍របស់អ្នកសារព័ត៌មានយើងជាមួយលោក ឡុង សាវុធ ហើយការងារនេះដែរ គឺលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ទទួលផែន គ្រឿងញៀនខេត្តកណ្ដាលជាអ្នករៀបចំប្រតិបត្តិការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបង្ក្រាប ។
នៅក្នុងចំណុចនេះដែរអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន់ បានទេដោយសារក្រុមការងារអ្នកសារព័ត៌មានយើងមិនមានលេខទូរសព្ទក្នុងការទំនាក់ទំនង ។
តើវាំងននខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ លើកលែងទោសទាន់ ឬមួយយ៉ាងណា? មានតែតុលាការទេដែលជាអ្នកសម្រេច តែអ្វីដែលអង្គភាពយើង សង្កេតឃើញ មានមន្រ្តី ស៊ីប្រាក់ខែរដ្ឋ មួយចំនួន កំពុងតែល្មើស និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា:
រដ្ឋមន្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ អនុសាសន៍ដ៏មុតស្រួច របស់ឯកឧត្តមអភិសន្តិ អាចអនុវត្តមកលើមន្ត្រីក្រោមឱវាទរបស់ខ្លួនដែរឬទេ ? ដោយឡែកការឃុបឃិតបិទបាំង ករណីឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម ល្មើសនឹងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ទាក់ទិនទៅនឹងរឿងជនជាតិវៀតណាមឧក្រិដ្ឋជន ផលិតគ្រឿង ញៀន តើឯកឧត្តមអភិសន្តិបណ្ឌិត ចាត់វិធានការយ៉ាងណាវិញ បញ្ជូនសំណុំរឿងជនអន្តោប្រវេសន៍ជនជាតិវៀតណាមទៅប្រទេសវិញ ដើម្បីឲ្យប្រទេសវៀតណាមកាត់ទោសឬមួយក៏យ៉ាងណា ?
ថ្មីៗនេះដែរអង្គភាពអ្នកសារព័ត៌មានយើងបានតាមដានដោយយល់ចិត្តទុកដាក់ចំពោះការកាត់ទោសជនជាតិឡាវ ម្នាក់តុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត តើជួបវាសនាជនជាតិវៀតណាមបីនាក់នេះនឹងក្លាយទៅជាយ៉ាងណាទៅវិញ?
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមឯកឧត្តមជាគណៈមេបញ្ជាការឯកភាព តើឯកឧត្តមបានជ្រាបរឿងនេះដែរឬទេ?
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនអន្តោប្រវេសន៍ជនជាតិវៀតណាមដែលជាមេខ្លោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។
អង្គភាព សារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ កុវេរៈ
ផ្សាយលេខទី១ ៖ ភ្ញាក់ផ្អើលខ្លាំង ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង
ផ្សាយលេខទី២ ៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ សម្លាប់ជនជាតិវៀតណាម នៅកណ្តាលរាជធានីភ្នំពេញ
ផ្សាយលេខទី៣ ៖ ឧក្រិដ្ឋជន ផលិតគ្រឿងញៀន ជាជនជាតិវៀតណាម ៣នាក់ តើនិតីវិធីតុលាការខេត្តកណ្ដាលកាត់ក្តីយ៉ាងម៉េចយ៉ាងម៉ាហេីយ?
ផ្សាយលេខទី៤ ៖ តើ វាំងននខ្មៅ នៅពីក្រោយសម្លាប់ ជនជាតិ វៀតណាមនៅថ្ងៃទី២៩ កក្តដាឆ្នាំ២០២៣ គឺជាអ្វី ?


Post a Comment