អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រជាពលរដ្ឋប្រមាណ១៥ម៉ឺននាក់មកពីគ្រប់ទិសទី ចូលមកខេត្តសៀមរាប ជាមួយវត្តមានរបស់ព្រះធម្មវនវាសីចន្ទមុនី (មានវីដេអូ) - Read News TV

ប្រជាពលរដ្ឋប្រមាណ១៥ម៉ឺននាក់មកពីគ្រប់ទិសទី ចូលមកខេត្តសៀមរាប ជាមួយវត្តមានរបស់ព្រះធម្មវនវាសីចន្ទមុនី (មានវីដេអូ)

សៀមរាប៖ ប្រជាពលរដ្ឋជា១៥ម៉ឺននាក់ បានសម្រុកចូលមកខេត្តសៀមរាប ក្នុងថ្ងៃចេញព្រះវស្សា ម្សិលមិញនេះ ការចូលមកកាន់ខេត្តទេសចរណ៍យ៉ាងគំហុកបែបនេះ ត្រូវបានគេដឹងថា មួយចំនួនធំនៃពលរដ្ឋទាំងនោះ ពួកគាត់មកដើម្បីចួលរួមក្នុងការនិមន្តមកកាន់ខេត្តសៀមរាបរបស់ព្រះគ្រូធម្មវនវាសី ចន្ទមុនី ផងនិងដើម្បីមកកម្សាន្តនៅរមណីយដ្ឋានអង្គរផង។

យោងតាមរបាយការណ៍ដែលផ្តល់ដោយមន្ត្រីគ្រឹះស្ថានអង្គរ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចូលមកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ មានប្រមាណជាង១៥ម៉ឺននាក់។ ពួកគាត់ខ្លះមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមស្តាប់ការសម្តែងធម៌ទេសនារបស់ព្រះគ្រូធម្មវនវាសី ចន្ទមុនី នៅក្នុងបុណ្យកឋិនទានមហាសាមគ្គីនៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងនិមន្តមកកាន់ខេត្តសៀមរាប ព្រះគ្រូធម្មវនវាសី ចន្ទមុនី បាននិមន្តទៅវត្តរាជបូណ៌ ដើម្បីក្រាបបង្គំសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងបានចូលរួមក្នុងពិធីប្រកាសសច្ចវាចាបួងសួងចំពោះគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ នៅក្នុងបរិវេណអភិរក្សដ្ឋានអង្គរ និងពេលរសៀលព្រះអង្គនិមន្តទៅសម្តែងធម៌ទេសនាក្នុងបុណ្យកឋិនទានមហាសាមគ្គី នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង៕








Theme images by Radius Images. Powered by Blogger.