អ្នកភ្លេចដាក់ប័ណ្ណបើកបរតាមខ្លួនអាចឱ្យអ្នកផ្ទះថតផ្ញើមកសមត្ថកិច្ចពិនិត្យបានតែមិនត្រូវភ្លេចញឹកពេកទេ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុវាយោថា ចំពោះប្រជាពលរដ្ឋដែលភ្លេចដាក់ប័ណ្ណបើកបរច្បាប់ដើមតាមខ្លួន ហើយត្រូវសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យ គឺពលរដ្ឋអាចឱ្យអ្នកផ្ទះថតរូបហើយឱ្យសមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់តាមរយៈ QR Code ឬលេខកូដប័ណ្ណ ដោយមិនទទួលរងនូវការពិន័យនោះទេ។ តែយ៉ាងណា អ្នកនាំពាក្យស្នងការក្រុងបានស្នើឱ្យអ្នកបើកបរទាំងអស់ត្រូវដាក់ឯកសារពាក់ព័ន្ធជាប់ខ្លួន។
សំឡេងលោក សំ វិច្ឆិកា៖
111222
ស្របពេលដែលសមត្ថកិច្ចចរាចរណ៍បានចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អ្នកនាំពាក្យស្នងការក្រុងភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សូមជម្រាបថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបទូទាំងប្រទេសចំនួន១,៥៤៨លើក បណ្តាលឱ្យមនុស្សស្លាប់៧៥៦នាក់ និងរបួស២,០៧២នាក់ ក្នុងនោះរបួសធ្ងន់១,៣៣២នាក់។ បើតាមរបាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន៤៥៨លើក, ខេត្តព្រះសីហនុ១២១លើក និងខេត្តពោធិ៍សាត់១០៤លើក។ យ៉ាងណាក៏ដោយបើគិតក្នុងឆមាសទី១ឆ្នាំ២០២៣ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៦១លើកស្មើ៤ភាគរយ៕ -VAYO-

Post a Comment