រូបភាពស្រី្តម្នាក់ផ្ទុះការចាប់អារម្មណ៍ ពីសំណាក់មហាជន នាឱកាសរដូវកាលបុណ្យភ្ជុំបិណ្ឌ ប្រចាំ ពស២៥៦៧
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកជន រមែងប្រតិបត្តិតៗគ្នាតាំងពីដូនតាមកគឺទៅវត្ត ប្រគេនចង្ហាន់ជូនព្រះសង្ឃ ដើម្បីបង្សុកូលធ្វើបុណ្យឧទ្ទិសជូនញាតិកាទាំង៧សន្ដានដែលបានចែកឋានទៅលោកខាងមុខ។
យ៉ាងណាមិញនៅក្នុងចំណោមពុទ្ធបរិស័ទ្ធដែលមានសទ្ធាជ្រះថ្លានោះ មានស្ត្រីម្នាក់នៅខេត្តព្រៃវែង កំពុងតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងដោយសារតែគាត់បានផាត់មុខបែបដិតម៉ាគីយ៉េទៅវត្ត រហូតមានអ្នកមួយចំនួនបានសើចចំអកដល់គាត់ថែមទៀតផង។
ក្រោយមានការយករូបភាពរបស់គាត់ទៅផុសចែករំលែក និងមានអ្នកយកទៅលេងសើចនោះ ស្រាប់តែហ្វេសប៊ុកផេក ព្រៃវែង បេះដូងខ្ញុំ បានបញ្ជាក់ពីសាច់រឿងពិត ដែលធ្វើឱ្យអ្នកបានយល់ជ្រាបពីការពិតហើយ កោតសរសើរចំពោះសទ្ធាចិត្តរបស់ស្ត្រីរូបនោះ។ តាមពិតគាត់មានឈ្មោះចាន់ ហៅមីងចាន់ គាត់បានទៅធ្វើបុណ្យនៅវត្តរោងដំរីក្នុងខេត្តព្រៃវែង គាត់គឺជាមនុស្សមិនសូវជាមានស្មារតីល្អនោះឡើយ ប៉ុន្តែគាត់តែងតែបំពេញទាននិងចូលវត្តចូលវ៉ាជានិច្ច។ ដោយផេកព្រៃវែងបេះដូងខ្ញុំបានសរសេររៀបរាប់ដូចតទៅ៖ «វត្តរោងដំរី ក្រុងព្រៃវែង: មីងចាន់ គាត់មិនសូវជាស្មារតីល្អពិតមែន ប៉ុន្តែគាត់តែងបំពេញទាន សូមកុំសើចចំអកគាត់។ តើកាន់បិណ្ឌអ្នកបានទៅវត្តបំពេញទាន ជូនភោជនដល់មាតាបិតាហើយឬនៅ? សូមឲ្យចិត្តស្អាតក្នុងការបំពេញទាន កុំស្អាតតែរូប តែរដូវកាលបុណ្យទាន វៀងតែវត្តវ៉ាខ្លឹមសារអត្ថបទ: ជោតិបញ្ញោ សុខ វីល្លីយាមស៍
រូបភាព: វត្តរោងដំរី ក្រុងព្រៃវែង»

ជាមួយគ្នានេះដែរ ព្រះតេជគុណ ជោតិបញ្ញោ សុខ វីល្លីយាមស៍ ដែលជាម្ចាស់ខ្លឹមសារក៏បានចែករំលែកនូវការបង្ហោះរបស់ផេកខាងលើព្រមទាំងភ្ជាប់ដោយសារអប់រំថា៖ «ការបំពេញទាន មិនមែនសម្ដៅដល់រូបខាងក្រៅទេ សូមឱ្យចិត្តស្អាតពីខាងក្នុង ទើបកើតជាកុសលបុព្វចេតនា»។ ខ្លឹមសារនេះ ត្រូវបានអ្នកគាំទ្រមីងចាន់ លើកឡើងថា ហាក់ដូចជាកាច់ចង្កូម និងបំបាក់ដល់អ្នកដែលមិនបានដឹងសាច់រឿងពិត ហើយចេះតែនាំអាថ៌គ្នាយករូបមីងចាន់ ទៅផុសលេង សើច និងចំអក ព្រោះអ្នកមួយចំនួនដែលសើចមីងចាន់ នៅមិនទាន់បានទៅវត្តធ្វើបុណ្យមួយវត្តនៅឡើយផង។
មែនទែនទៅ ការសើចចំអក ឬការ Bully អ្នកដទៃ គឺជាវប្បធម៌មិនល្អមួយដែលយើងគ្រប់គ្នាគួរតែរួមគ្នាលុបបំបាត់ចេញពីសង្គម ព្រោះបើនិយាយដោយភាពពិតជាក់ស្ដែង មុខមាត់ រូបរាង គឺជាកម្មសិទ្ធិបុគ្គល ដូច្នោះចង់បុគ្គលរូបណារៀបចំតុបតែងខ្លួនបែបណាក្ដីគឺជាសិទ្ធិរបស់គេ រីឯការដែលយើងយកគេមកលេងសើច ប្រមាថ និងមុសាអ្នកដទៃ ជាទង្វើអសីលធម៌ និងខ្វះក្រមសីលធម៌មួយដែលគួរចៀសវាង៕

Post a Comment