លោកផ្កាយ១ ទទួលផែនគ្រឿងញៀនខេត្តកណ្ដាល បានឆ្លើយតបយ៉ាងខ្លី ជាមួយក្រុមការងារអ្នកសារព័ត៌មានរឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម (មានវីដេអូ) ផ្សាយវគ្គ៥
កណ្តាល៖ យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់ លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់ ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាជ្រុះតាមផ្លូវបាត់អស់ តើតុលាការកាត់ក្តីយ៉ាងណា?
យោងតាមបទសម្ភាសន៍ក្រុមការងារអ្នកសារព័ត៌មានយើងជាមួយ លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន តាមប្រព័ន្ធតេឡេក្រាមគាត់បាននិយាយយ៉ាងខ្លីថា ខាងមន្ត្រីជំនាញរបស់លោក បានចូលរួមនៅអធិការដ្ឋានធ្វើតេស្តថ្លឹងនិងវេចខ្ចប់គ្រឿងញៀនតែប៉ុណ្ណោះ បើមានរឿងអីមិនច្បាស់សូមឱ្យអង្គភាពអ្នកសារព័ត៌មានសួរទៅលោកអធិការ ព្រំ សំណាង
យោងតាមឯកសាររបស់លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ អំពីសេចក្តីរាយការណ៍ជូនទៅថ្នាក់លើ យ៉ាងច្បាស់តាមឯកសារភ្ជាប់៖
ថ្មីៗនេះអង្គភាពអ្នកសារព័ត៌មានយើងបានតាមដាននិងយកចិត្តទុកដាក់បំផុតចំពោះការទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម "ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម" ជាបុគ្គលគន្លឹះដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម អង្គភាពយើងសូមគោរព ចំពោះការសហប្រតិបត្តិការខាងលើ ។
Recently, our press unit has been closely monitoring and paying close attention to the relations between Cambodia and Vietnam. Active in promoting cooperation in the fight against all kinds of crimes, especially drug crimes, smuggling, human trafficking and illegal cross-border gambling.
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងអង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនអន្តោប្រវេសន៍ជនជាតិវៀតណាមដែលជាមេខ្លោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ កុវេរៈ
ផ្សាយលេខទី១ ៖ ភ្ញាក់ផ្អើលខ្លាំង ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង
ផ្សាយលេខទី២ ៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ សម្លាប់ជនជាតិវៀតណាម នៅកណ្តាលរាជធានីភ្នំពេញ
ផ្សាយលេខទី៣ ៖ ឧក្រិដ្ឋជន ផលិតគ្រឿងញៀន ជាជនជាតិវៀតណាម ៣នាក់ តើនិតីវិធីតុលាការខេត្តកណ្ដាលកាត់ក្តីយ៉ាងម៉េចយ៉ាងម៉ាហេីយ?
ផ្សាយលេខទី៤ ៖ តើ វាំងននខ្មៅ នៅពីក្រោយសម្លាប់ ជនជាតិ វៀតណាមនៅថ្ងៃទី២៩ កក្តដាឆ្នាំ២០២៣ គឺជាអ្វី ?



Post a Comment