អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជនដៃដល់សម្លាប់ប្រពន្ធ និងកូនស្រី នៅស្រុកកណ្ដាលស្ទឹង ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តបន្ទាយមានជ័យ - Read News TV

ជនដៃដល់សម្លាប់ប្រពន្ធ និងកូនស្រី នៅស្រុកកណ្ដាលស្ទឹង ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅទីបំផុត! ជនដៃដល់ដែលសម្លាប់ប្រពន្ធ និងកូនស្រីបង្កើតរបស់ខ្លួនអាយុ២ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែតុលា ម្សិលមិញ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ នៅខេត្តបន្ទាយមានជ័យ។

ក្រោយចាប់ខ្លួនកម្លាំងជំនាញ កំពុងធ្វើការសួរនាំដើម្បីចាត់ការបន្ដតាមនីតិវិធី។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខេត្តកណ្តាល (ម្ចាស់ករណី)​ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា អំពើឃាតកម្មមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាមបណ្ដាញសង្គម ដោយអំពើនេះឃោឃៅជាពន់ពេក ក្រោយប្ដីយកកាំបិតអារ-ក សម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមចមដែលនាំឲ្យប្ដីសម្លាប់ប្រពន្ធ និងកូនស្រីតូច ហើយបន្សល់ទុកកូនប្រុស២នាក់ទៀតឲ្យនៅតែតោលនោះ ទំនងផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។ ជនដៃដល់ជាប្ដីឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ខណៈជនរងគ្រោះដែលស្លាប់ ទី១៖ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ (ប្រពន្ធ) និងទី២៖ កូនស្រីអាយុ២ឆ្នាំឈ្មោះ អឿន ចន្ទសីម៉ា៕








Theme images by Radius Images. Powered by Blogger.