អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សូម ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាត្រួតពិនិត្យសំណុំរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀននៅខេត្តកណ្ដាលដោយក្តីអនុគ្រោះ (មានវីដេអូ) ផ្សាយវគ្គ៣ - Read News TV

សូម ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាត្រួតពិនិត្យសំណុំរឿងឧក្រិដ្ឋជនផលិតគ្រឿងញៀននៅខេត្តកណ្ដាលដោយក្តីអនុគ្រោះ (មានវីដេអូ) ផ្សាយវគ្គ៣

រាជធានីភ្នំពេញ៖ សកម្មភាពវីដេអូបញ្ជួនជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៣២២០ ដកឃ៨  ដល់លេខ ៣២២២ ដកឃ៨ ចុះថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ហត្ថលេខា និងត្រា ចៅក្រមស៊ើបសួរ ពេជ្រ ម៉ារ៉ែន យោងតាមឯកសារខាងលើ មេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិវៀតណាមចំនួន៣នាក់ដែលត្រូវបានចាប់ខ្លួន ។

ស្តាប់សម្លេង៖

យោងតាមរបាយការណ៍ របស់ លោកព្រំសំណាង អធិការស្រុកកៀនស្វាយ  មិនមែនជាបទល្មើសចែកចាយ  គឺជាបទល្មើសជួញដូរនិងផលិត គ្រឿងញៀន ដែលមានវត្ថុតាងជាក់ស្ដែង  សូមឱ្យថ្នាក់ដឹកនាំនៃប្រព័ន្ធតុលាការត្រួតពិនិត្យឡើងវិញ។
លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកផែនគ្រឿងញៀន មានយោបល់យ៉ាងណាវិញ ចំពោះវត្ថុតាងទាំងឡាយ ដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយចេញ  សូមលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន  ជួយបំភ្លឺដើម្បីឲ្យអស់ការសង្ស័យ។ លោកវីរៈសេនីយ៍ ឯក ឡុង សាវុធ ពីអធិការរង មកជាស្នងការរង ខេត្តកណ្ដាល ផ្លោះ ៣ថ្នាក់ ទទួលផែនគ្រឿងញៀន ប្រចាំស្រុកកៀនស្វាយ យល់យ៉ាងណាវិញចំពោះព្រឹត្តិការណ៍ កក្រើកមេឃរំជួយព្រះធរណី  ជនជាតិវៀតណាមវាទទីផលិតគ្រឿងញៀនយ៉ាងអនាធិបតេយ្យ  ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង  ឬមួយលោកអសមត្ថភាពក្នុងការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ លោក  វីរៈសេនីយ៍ឯក ឡុង សាវុធ  សំណុំរឿងគ្រឿងញៀន មានវត្ថុតាងច្បាស់លាស់ជាក់ស្ដែង  មានឧបករណ៍ផលិតនិងកែច្នៃ ក្នុងការផលិតគ្រឿងញៀន ដែលមន្ត្រីជំនាញចុះបង្ក្រាបបាននិងរក្សាទុក  បែរជាត្រូវរលត់ដោយប្រាក់ដុល្លារពួកឧក្រិដ្ឋជន គ្រឿងញៀន ដែលជារឿងប្រជាពលរដ្ឋទូទាំងប្រទេសស្អប់ខ្ពើមបំផុត។ សូមរំលឹកផងដែរថាឧក្រិដ្ឋជន ដែលជាជនជាតិវៀតណាម ៣ រូបនេះ  ត្រូវមានទោសទាន់បែបណា សូមថ្នាក់ដឹកនាំមេត្តាពិនិត្យសារឡើងវិញ  វត្ថុតាងបទល្មើសជាក់ស្ដែងមានពេញដៃតែអ្វីដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត នោះ បានប្រែក្លាយទៅជារឿងនឹកស្មានមិនដល់  ដោយសារតែ វត្ថុតាងផ្សេងៗដែលមន្ត្រីនគរបាលជំនាញស្រុកកៀនស្វាយបានបញ្ជូនទៅដល់ថ្នាក់លើ ជ្រុះរបូតជាហូរហែដូចក្រមួនត្រូវថ្ងៃ នេះក៏ដោយសារតែមន្ត្រីមួយចំនួនតូច កំពុងតែត្រូវថ្នាំសណ្ដំ ភ្លេចខ្លួនជាមន្ត្រីដែលធ្វើការបម្រើប្រជាពលរដ្ឋ  មិនអនុវត្តតាមបទបញ្ជា ផ្ទៃក្នុង006 របស់អគ្គស្នងការនគរបាលជាតិ ទង្វើបែបនេះគឺជាទង្វើរួមគំនិតឃុបឃិតជាប្រព័ន្ធ សូមថ្នាក់ដឹកនាំមេត្តាជ្រាបជាព័ត៌មាន។ យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់ លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាកែប្រែសំណុំរឿង ក្លែងនិងបំបិទវត្ថុតាងដែលមានជាអាទិ៍  ។ល។ តើឧក្រិដ្ឋជនផលិតគ្រឿងញៀន នៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ លើកលែងទោសទាន់ ឬមួយយ៉ាងណា?  ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ សូមកុំធ្វើខ្លួនជាមន្ត្រីគ្រាប់ល្ពៅ នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើង សូមផ្ញើ ការនឹករលឹកដល់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្ដាល  សូមមេត្តាលោកឧត្តមសេនីយ៍ទោ ពិនិត្យនិងចាត់វិធានការ  ដើម្បីឲ្យសាកសម នាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។ អង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនជាតិវៀតណាមដែលជាមេខ្មោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាចុះស៊ើបអង្កេតឡើងវិញក្នុងសំណុំរឿងឧក្រិដ្ឋជន ផលិតគ្រឿងញៀនជនជាតិវៀតណាម សូមឯកឧត្តមប្រធានទទួលនូវការគោរពរាប់អានពីយើងខ្ញុំ។ អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន អរគុណសន្តិភាព៕

ផ្សាយលេខទី១ ៖ ភ្ញាក់ផ្អើលខ្លាំង ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង

ផ្សាយលេខទី២ ៖ សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបាញ់ សម្លាប់ជនជាតិវៀតណាម នៅកណ្តាលរាជធានីភ្នំពេញ

ផ្សាយលេខទី៣ ៖ ឧក្រិដ្ឋជន ផលិតគ្រឿងញៀន ជាជនជាតិវៀតណាម ៣នាក់ តើនិតីវិធីតុលាការខេត្តកណ្ដាលកាត់ក្តីយ៉ាងម៉េចយ៉ាងម៉ាហេីយ?

ផ្សាយលេខទី៤ ៖ តើ វាំងននខ្មៅ នៅពីក្រោយសម្លាប់ ជនជាតិ វៀតណាមនៅថ្ងៃទី២៩ កក្តដាឆ្នាំ២០២៣ គឺជាអ្វី ?





Theme images by Radius Images. Powered by Blogger.