អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី៣៤នាក់ដាក់ពាក្យប្តឹងទៅថ្នាក់លើស្នើសុំដកតំណែង ប្រធានមន្ទីរខេត្តបន្ទាយមានជ័យ (ផ្សាយវគ្គ១) - Read News TV

មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី៣៤នាក់ដាក់ពាក្យប្តឹងទៅថ្នាក់លើស្នើសុំដកតំណែង ប្រធានមន្ទីរខេត្តបន្ទាយមានជ័យ (ផ្សាយវគ្គ១)

បន្ទាយមានជ័យ៖ មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី៣៤នាក់ដាក់ពាក្យប្តឹងទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ស្នើសុំដកតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ។

យោងតាមឯកសារដែលអង្គភាពសារព័ត៌មាន Read News ទទួលបាន ដូចមានខ្លឹមសារទាំងស្រុងខាងក្រោម៖ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ខ្ញុំបាទ -នាងខ្ញុំ ទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។សូមគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! តាមរយៈ ឯកឧត្ថម អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កម្មចត្ថុ + សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្ដម ឧបនាយករដ្ឋមន្តី មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់ថា + ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១) របស់លោក អាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីររូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ ការងារ ដូចជាៈ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯងកាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាល់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី(ដំណើរការយឺតយ៉ាវា នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំប៉ន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំន៧ លានរៀល ជាក់ស្ដែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្ដែងបានតែ ២លានរៀល... ប៉ុណ្ណោះ តម្រូវឪ្យប្រជាពលរដ្ឋបង់លុយចំនួន៥០$ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបីបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០ លើការចុះហត្ថលេខាចេញ្ជដីកាអមលើកទី២ ជំនួស ដីកាំអមលើកទី១ ដែលអស់សុពលភាព ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្រ្តីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ ការបំបែកក្បាលពីក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធតម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចាគ្នាមិនត្រូវតីមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្ដែងប្រធានមន្ទីរូបនេះ ទទួលបានដីពីការបំបែកដឺឡូតិ៍ចំនួន ០៧ក្បាលដី មានលេខៈ ៩០០២១៧-៣៤៧០, ០១០៦០៧ ០៦១៩, ០១១០០៣០៥ ៦១៩៤,០១១០០៣០៥ ៦១៩៥, ០១០៦០២:១-២១៥០, ០១០៦០២០១-២១៤៩, ០១០៩០៥០៦០០០៨ ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៍ដូចជាក្រសួងផងដែរការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោកប្រធានមន្ទីររូបនេះទទួលបានដីចំនួន ០៥ ក្បាលដី មានលេខៈ ០១០៤០៥០៥-០៣១៥,០១០៩០៥១៣១០៨១, ១០៩០១៣១០៤២,០៩០៥១៣១០៤៣, ០១០៩០៥១៣-១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់ សម្តេចតជោហ៊ុន សែន បានលើកឡើងថាការដោះស្រាយទំនាស់កុំឲ្យមានផល់ប្រយោជន៍ក្នុងនោះ ការអនុវត្តន៍មីតិវិធីលើការសុំប្តូរប្រភេទនៃការប្រើប្រាស់ជី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណះ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណះ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឺសំណង់ ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកអួត គំរាមគំហែដ៍មន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។ អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបនិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុសបន្ទោសរហូត ដែលបណ្ដាលឲ្យមន្ត្រីស់ព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចីស៊ូទ្រាំចំពោះទង្វើទាំង របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើបខ្ញុំបាទ-នាងខ្ញុំសម្រេចចិត្តគោរពស្នើសុំ ឯកឧត្ថម : ឧបនាយករដ្ឋមន្រ្តី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង - ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងស្តីអស់សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ សម្រេច អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដម ឧបនាយករដ្ឋមន្តី មេត្តាពិនិត្យ និងដោយសេចក្តីអនុគ្រោះ។ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៍ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ-នាងខ្ញុំ៕

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ មានជំនឿ ជឿជាក់ថា សម្ដេចអធិបតី ពិតជាវះកាត់ចំពោះមន្ត្រីដែលមិនបានបំពេញកាតព្វកិច្ចធ្វើការឆក់ល្វែងធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំទៅលើប្រមុខថ្នាក់ដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ  អរគុណសន្តិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ

Theme images by Radius Images. Powered by Blogger.