យ៉ាងហួចណាស់មានមនុស្ស៦នាក់បានស្លាប់និង១៦នាក់ទៀត រងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍របស់រថយន្តក្រុមឆៃយ៉ាំចុះពីភ្នំគូលែន
សៀមរាប៖ មនុស្សចំនួន៦នាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ រថយន្តដឹកក្រុមអ្នកភ្លេងឆៃយាំបើកចុះពីលើភ្នំគូលេន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លូវឡើងភ្នំគូលេនថ្មី ក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ឧប្បត្តិហេតុខាងលើ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន១៦នាក់ ប្រុស៦នាក់ ស្រី១០នាក់ មានក្មេង មានចាស់ ។
បើតាមការរៀបរាប់ប្រាប់ Read News នៅកន្លែងកើតហេតុ រថយន្តខាងលើដឹកក្រុមអ្នកភ្លេងឆៃយាំ ក្នុងពិធីដង្ហែរអង្គកឋិនទាន ឡើងទៅលើភ្នំ លុះចុះមកវិញ ជួបគ្រោះថ្នាក់តែម្តង ពេលចុះរថយន្តមានល្បើនលឿន លុះដល់ចំណុចកើតហេតុជាផ្លូវចំណោតកោង គ្រប់គ្រងរថយន្តមិនបាន (បាត់ម្ចាស់ការ) ក៏ក្រឡាប់ខ្ទប់នឹងរនាំងផ្លូវ ។ ជនរងគ្រោះទាំង ៦នាក់ ជាអ្នកនៅស្រុកក្រឡាញ់។
១. ឈ្មោះ ឡុច ខឿ ២. ឈ្មោះ បេង សឿត ៣. ឈ្មោះ លម សឿយ ៤. ឈ្មោះ ឆយ ឆង ៥. ឈ្មោះ យន់ ឡន ៦. ឈ្មោះ ភិន សឿត ។
ក្រោយកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ចុះទៅអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងតាមនីតិវិធី៕


Post a Comment