សេចក្តីរាយការណ៍ជូនឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបាត់ដំបង សូមមេត្តាត្រួតពិនិត្យផងទាន នូវទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន
សំពៅលូន៖ រូបភាពម៉ូតូ (ភាគច្រើន ជាយីហោ ហង់ដា ដែលជាកម្មសិទ្ធិបញ្ញា ផ្តាច់មុខក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន NCX ) រត់ពន្ធឆ្លងដែន និងទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់ទុកចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត ជាច្រើន យ៉ាងសន្ធឹកសន្ធាប់ត្រូវបានបែកធ្លាយ ដល់ អង្គភាពអ្នកសារព័ត៌មានយើង ។
ម៉ូតូរត់ពន្ធទាំងអស់នោះគឺបាននាំចូលមកតាមច្រករបៀងផ្សេងៗ នៃក្រវ៉ាត់ព្រំប្រទល់ថៃ ដូច្នេះអង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការណ៍ជូនទៅលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងសូមមេត្តាត្រួតពិនិត្យចាត់ចែងតាមការគួរ។ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន និងចាត់មន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។





Post a Comment