ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងប្រតិភូ បំពេញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក
បន្ទាយមានជ័យ៖ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងប្រតិភូ បំពេញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ( ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ ) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃបានទស្សនៈកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក(ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ)។
កិច្ចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីថៃនេះ គឺជាការឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់ លោក បរិញ៉ា ពោធិសាត់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នាពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា លោក សេ្រតដ្ឋា ថាវីស៊ីន (HE Srettha Thavisin) នាយករដ្ឋ មន្រ្តី-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ និងប្រតិភូ នឹងមកបំពេញទស្សនកិច្ច ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នៅច្រកព្រំដែនថៃ កម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ ដែលទល់មុខខេត្តបន្ទាយមានជ័យ។ នេះគឺជាទស្សនកិច្ចលើកទីមួយ ហើយរបស់ឯកឧត្តម គិតចាប់តាំងពីឯកឧត្តមចូលកាន់ដំណែងជា នាយករដ្ឋមន្រ្តីថៃ មកកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ៕

.jpg)
.jpg)

Post a Comment