អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន និង បណ្តេញជនជាតិវៀតណាម​ ២៥៧នាក់ ទៅប្រទេសវៀតណាមវិញ ពីបទល្មេីសអន្តោប្រវេសន៍ - Read News TV

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន និង បណ្តេញជនជាតិវៀតណាម​ ២៥៧នាក់ ទៅប្រទេសវៀតណាមវិញ ពីបទល្មេីសអន្តោប្រវេសន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិវៀតណាមសរុប​ ២៥៧នាក់ ស្រី ៥៦នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មេីសអន្តោប្រវេសន៍​ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនជាតិវៀតណាម​ ទាំង​ ២៥៧នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ២០២៣ នៅ សង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល នឹងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍​បានធ្វេីការសម្របសម្រួល​ជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត​ និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិម៉ុកបាយ​ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំ​នៅកម្ពុជា​ ដេីម្បីធ្វេីការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។
ជនជាតិវៀតណាមខាងលេីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)​​ និងបទល្មេីសអន្តោប្រវេសន៍រួមមាន​ បទល្មេីសធ្វេីការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ​ ប្រេីប្រាស់ទិដ្ឋាការខុសគោលបំណង​ (ប្រេីទិដ្ឋាការទេសចរណ៍​ មកធ្វេីការងារ)​ និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា ។ កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ​ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍​ និងឧក្រិដ្ឋកម្មឆ្លងដែននានា​ ឲ្យកាន់តែមានប្រសិទ្ធភាព​ ។


























Theme images by Radius Images. Powered by Blogger.