អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! យ៉ាងហោចណាស់មនុស្ស​ ២៩នាក់​ បានស្លាប់បន្ទាប់ពីឡានក្រុងធ្លាក់ជ្រោះ​ នៅភាគកណ្តាលប្រទេសហ្វីលីពីន - Read News TV

យ៉ាងហោចណាស់មនុស្ស​ ២៩នាក់​ បានស្លាប់បន្ទាប់ពីឡានក្រុងធ្លាក់ជ្រោះ​ នៅភាគកណ្តាលប្រទេសហ្វីលីពីន

ម៉ានីល៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២៣នេះថា មនុស្សយ៉ាងតិច ២៩នាក់បានស្លាប់ នៅថ្ងៃអង្គារ​ ទី៥​ ខែធ្នូ​ ម្សិលមិញនេះ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ទៅក្នុងជ្រោះ​ ដែលកេីតឡេីងនៅនៅក្នុងខេត្ត Antique ភាគកណ្តាលប្រទេសហ្វីលីពីន។

គួរ​បញ្ជាក់​ថា​ នៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរមានរួមដំណេីរ ៥៣នាក់ បានធ្វើដំណើរទៅទិសខាងលិចពីទីក្រុង Iloilo ទៅកាន់ទីក្រុង San Jose de Buenavista ក្នុងខេត្ត Antique នៅពេលដែលវាបានបុករបាំងផ្លូវបេតុងយ៉ាងពេញទំហឹង មុនពេលធ្លាក់ចូលទៅក្នុងជ្រោះដែលមានជម្រៅ ១៥ ម៉ែត្រ ដែល​ហេតុការណ៍​កេីតឡេីងនៅចន្លោះម៉ោង ៤ និង ៣០ នាទីរសៀល​ ម៉ោងក្នុងស្រុក។ លោក​ Junlee Saylo ប្រធានការិយាល័យព័ត៌មានខេត្ត Antique បានប្រាប់កិច្ចសម្ភាសន៍តាមវិទ្យុថា មនុស្ស ២៥ នាក់បានស្លាប់នៅនឹងកន្លែង និង ៤ នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ប្រភពៈ​ China Xinhua Newa​ . ប្រែសម្រួល​៖​ ឡង​ រតនា



Theme images by Radius Images. Powered by Blogger.