អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទើបតែទិញឡានបានថ្មីៗ ឈប់តាមផ្លូវទម្លាក់ទ្រុងបែនសង្កត់ កៀបម្ចាស់ស្លា.ប់ នៅខណ្ឌព្រែកព្នៅ - Read News TV

ទើបតែទិញឡានបានថ្មីៗ ឈប់តាមផ្លូវទម្លាក់ទ្រុងបែនសង្កត់ កៀបម្ចាស់ស្លា.ប់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ រថយន្តបែនមួយគ្រឿង ម្ចាស់២នាក់បងប្អូនទើបតែទិញបានថ្មីៗ បើកយកទៅមិនទាន់ទាំងដល់ផ្ទះផង ឈប់ចតតាមផ្លូវ លើកសាកទ្រុងបែន បងប្រុសរវល់តែអើតមើលគ្រឿងក្រោម ប្អូនប្រុសមិនដឹង ទម្លាក់ទ្រុងបែបចុះ បណ្តាលឱ្យសង្កត់កៀប ស្លាប់ភ្លាមៗនៅកន្លែង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវលេខ១៥១ ចំណុចភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ មានឈ្មោះ និន ឈន់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ទិញលក់រថយន្ត មានទីលំនៅ ភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវជាបងថ្លៃ ។ ចំណែកប្អូនថ្លៃ ឈ្មោះ ស្រ៊ុន ហ៊ាត អាយុ៤៥ឆ្នាំ មុខរបរ ទិញលក់រថយន្ត មានទីលំនៅ ផ្ទះជាប់គ្នា ក្នុងភូមិជាមួយគ្នា ។


តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន បាននាំគ្នាទៅទិញបានរថយន្តបែន កង់៦ មួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0783 នៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រួចហើយនាំគ្នាបើកវិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវ១៥១ ដល់ចំណុចកើតហេតុ ឈប់ចតរថយន្ត ហើយលើកទ្រុងបែនទុកចោល ចូលហូបបាយរួច ជនរងគ្រោះ បានដើរទៅអើតមើលគ្រឿងក្រោម ប្អូនថ្លៃមិនបានដឹង ក៏ទម្លាក់ទ្រុងបែនចុះវិញ បណ្តាលឱ្យសង្កត់កៀបបងថ្លៃស្លាប់ ។


ក្រោយកើតហេតុ សមកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯប្អូនថ្លៃ និងរថយន្តបែន ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ៕

Theme images by Radius Images. Powered by Blogger.