អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សហរដ្ឋអាមេរិក វាយប្រហារសងសឹកភ្លាមៗ ក្រោយកងទ័ពអាមេរិក ៣នាក់រងរបួស ក្នុងប្រទេសអ៉ីរ៉ាក់ - Read News TV

សហរដ្ឋអាមេរិក វាយប្រហារសងសឹកភ្លាមៗ ក្រោយកងទ័ពអាមេរិក ៣នាក់រងរបួស ក្នុងប្រទេសអ៉ីរ៉ាក់

បាកដាដ៖ យោធាអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន ៣កន្លែង ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំង គាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាការសងសឹកទៅនឹងការវាយប្រហារមួយដែលបណ្ដាលឱ្យ កងទ័ពអាមេរិក ៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

យោធាអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ លើមូលដ្ឋានប្រើប្រាស់ដោយអ៉ីរ៉ង់ និងកងកម្លាំងគាំទ្រដោយ តេហេរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក និងកងទ័ពក្រុមចម្រុះនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។

ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថាយោធាអាមេរិកបានដឹកនាំការវាយប្រហារ លើមូលដ្ឋានចំនួន ៣ ត្រូវបានប្រើប្រាស់ដោយចលនាប្រដាប់អាវុធ Kataeb Hezbollah និងកងកម្លាំងជាសាខារបស់ពួកគេនៅក្នុង ប្រទេសអ៉ីរ៉ាក់។ លោកបន្ថែមថាការវាយប្រហារតាមផ្លូវអាកាសទាំងនេះជាការសងសឹកទៅនឹងការវាយប្រហារលើកងទ័ពអាមេរិកនៅស៊ីរី និងអ៉ីរ៉ាក់ ពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការវាយប្រហារមួយរបស់ក្រុម Kataeb Hezbollah និងបក្ខពួករបស់ ពួកគេលើមូលដ្ឋានទ័ពអាកាសអាមេរិក Arbil Air កាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើ ដែលស្ថិតនៅក្នុងចំណោមការវាយប្រហារច្រើនជាង ១០០លើកចាប់តាំងពីពាក់កណ្ដាលខែតុលា មក បានបណ្ដាលឱ្យកងទ័ពអាមេរិក ៣នាក់បានរងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់។ កងទ័ពអាមេរិកជាង ២៥០០នាក់ កំពុងឈរជើង នៅអ៉ីរ៉ាក់ និងជាង ៩០០នាក់ កំពុងឈរជើងនៅស៊ីរី៕

Theme images by Radius Images. Powered by Blogger.