លោក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឆ្លើយបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើង ដូចខ្វះរសជាតិ ក្នុងនាមជាមន្ត្រី ( ផ្សាយវគ្គ២ )
បាត់ដំបង៖ បើយោងតាមបទសម្ភាសន៍ លោកវរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា៖ក្នុងករណីដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយទាក់ទិនទៅនឹងម៉ូតូគេចពន្ធនៅស្រុកសំពៅលូន លោកកំពុងតែចុះស្រាវជ្រាវ ថារាល់ការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានយើងប្រមាញ់បានតើពិតប្រាកដដែរឬទេ នេះបើយោងតាមសម្ដីរបស់លោក អ៉ឹម កុសល បានបញ្ជាក់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋអង្គភាពអ្នកសារព័ត៌មានយើងប្រមាញ់រូបភាពច្បាស់ៗជូន និងបញ្ជាក់ទីតាំងភូមិសាស្ត្រប៉ុណ្ណឹងហើយបែរជាមន្ត្រីប្រចាំតំបន់ ឆ្លើយយ៉ាងដូច្នេះពិតជាបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមួយចំនួនតូច អសមត្ថភាពក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន សូម្បីតែម៉ូតូគេចពន្ធដែលតម្រាបគ្នានៅលើដីបង្អួតរៀងយ៉ាងសង្ហានៅតែមិនដឹងតើសាកសមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋដែរឬទេ?
សេចក្តីរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មានយើងជូនចំពោះលោកស្នងការនគរបាលខេត្តបាត់ដំបងគឺបានបញ្ជាក់យ៉ាងច្បាស់ហើយៗបើសិនជាព័ត៌មាននោះមិនពិតអង្គភាពអ្នកសារព័ត៌មានយើងមិនផ្សព្វផ្សាយនាំតែខាតពេលវេលានោះទេ ណាមួយនាំអោយសាធារណជនភ័ន្តច្រឡំមកអង្គភាពដែលបានផ្សព្វផ្សាយ។
លោកវរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទំនាក់ទំនងមក អង្គភាពសារព័ត៌មាន Read News ករណីរឿងទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ដូចមានខ្លឹមសារក្នុងសារសម្លេង
រូបភាពម៉ូតូ (ភាគច្រើន ជាយីហោ ហង់ដា ដែលជាកម្មសិទ្ធិបញ្ញា ផ្តាច់មុខក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន NCX ) រត់ពន្ធឆ្លងដែន និងទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់ទុកចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត ជាច្រើន យ៉ាងសន្ធឹកសន្ធាប់ម៉ូតូរត់ពន្ធទាំងអស់នោះគឺបាននាំចូលមកតាមច្រករបៀងផ្សេងៗ នៃក្រវ៉ាត់ព្រំប្រទល់ថៃ ។
តើលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង យល់យ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទកំពុងតែល្មើសបទបញ្ជា០០៦របស់អគ្គស្នងការនគរបាលជាតិ ដែលមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ធ្វើការឆក់ល្វែង នេះគ្រាន់តែជាការរត់ការរត់ពន្ធម៉ូតូខុសច្បាប់ ដែលតម្រាបជួរគ្នាឡើងឡានយ៉ាងអាណាធិបតេយ្យនៅតែមិនដឹង ប្រសិនបើនៅតំបន់នោះរត់ពន្ធបទល្មើសផ្សេងៗ មានដូចជារត់ពន្ធជួញដូរអាវុធខុសច្បាប់រត់ពន្ធគ្រឿងញៀនរត់ពន្ធជួញដូរមនុស្សតើលោកស្នងការយល់យ៉ាងណាវិញ?
របាយការណ៍ច្បាស់ៗប៉ុណ្ណឹងហើយនៅតែស្រាវជ្រាវរកមិនឃើញ ឬរង់ចាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជាមកទើបចាត់ប្រធានការមែនឬ?
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ស្ថាប័ន្ធពាក់ព័ន្ធ សូមមេត្តាចាត់មន្ត្រីជំនាញ ក្នុងការចុះស៊ើបអង្កេតរឿងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។




Post a Comment