អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចកម្ពុជា-ថៃ ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសរត់ពន្ធ ដូចភ្លៀងរលឹម ចុះហេតុអ្វីនៅទឹកដីស្រុកសំពៅលូន មានទីតាំងស្តុកមូតូរត់ពន្ធដ៏ធំ ក្បែរអធិការបែជាមេីលមិនឃេីញ - Read News TV

សមត្ថកិច្ចកម្ពុជា-ថៃ ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសរត់ពន្ធ ដូចភ្លៀងរលឹម ចុះហេតុអ្វីនៅទឹកដីស្រុកសំពៅលូន មានទីតាំងស្តុកមូតូរត់ពន្ធដ៏ធំ ក្បែរអធិការបែជាមេីលមិនឃេីញ

បាត់ដំបង÷ កន្លងទៅសមត្ថកិច្ចកម្ពុជា-ថៃ ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសរត់ពន្ធ ដូចភ្លៀងរលឹម ចុះហេតុអ្វីបាននៅទឹកដីស្រុកសំពៅលូន មានទីតាំងស្តុកមូតូរត់ពន្ធដ៏ធំ ហេីយនៅជិតស្ថាប័នអធិការដ្ឋានស្រុកមេីលមិនឃេីញ។

ទាក់ទិននិងការផ្សាយ ទីតាំងស្តុកម៉ូតូរត់ពន្ធឆ្លងដែន ដែលជាទីតាំងខ្នាតធំមួយ នៅខាងក្រោយ ទិសខាងកើតប្រហែល៣០០ម៉ែត្រ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខាងនាំពាក្យបែជា ចោទអ្នកសារព័ត៌មាន បញ្ជាសមត្ថកិច្ចទៅបង្ក្រាប (ត្រង់នេះសូមបញ្ជាក់ជូន មហាជន អោយបានជ្រាបថា អ្នកសារព័ត៌មាន មិនមានតួនាទីដល់ម្លឹងនោះទេ គឺគ្រាន់តែផ្តល់ចំណុចភូមិសាស្ត្រ និងផ្សព្វផ្សាយ ជូនមជ្ឈដ្ឋានទូទៅ នូវហេតុការណ៍ និងព្រឹត្តិការណ៍ ជាព័ត៌មាន ជូនភាគីពាក់ព័ន្ធជ្រាប ការបង្ក្រាប មិនបង្ក្រាប ជាតួនាទី របស់សមត្ថកិច្ច ប្រចាំតំបន់) នេះបេីយោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឆ្លើយតបនិងសារព័ត៌មានយេីង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីនាតិកាលទី៦ ដែលមានសម្តេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ភាគីទាំងបួន (កម្ពុជា.ថៃ.ឡាវ.វៀតណាម ) ផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី ក៏ដូចជា បង្រា្កបនូវបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែន ជាពិសេសបទល្មើសពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាក់ស្តែងមិនគួ ខាងសមត្ថកិច្ចនៃអធិកាដ្ឋាននគរស្រុកសំពៅលូន ចុះពិនិត្យទីតាំងឃ្លាំងស្តុកម៉ូតូរត់ពន្ធឆ្លងដែននោះមិនបានផ្តល់ដំណឹង និងសុំសហការ ជាមួយអ្នកសារព័ត៌យើងនោះទេ គឺទៅតែម្តង ។

រូបភាពម៉ូតូគេចពន្ធត្រូវបានដឹកចេញជាបន្តបន្ទាប់ ពេលដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យផ្ទាល់ ទៅថតតែម៉ូតូមានពន្ធតែប៉ុណ្ណោះ សំណួរសួរថា បើម៉ូតូបង់ពន្ធ និងមានច្បាប់ត្រឹមត្រូវ ហេតុអ្វីបានជាដឹកតាមផ្លូវលំ មិនដឹកផ្លូវជាតិ រូបភាពដែលក្រុមការងារយើងប្រមាញ់បាន និងរូបភាពដែលនគរបាលស្រុកសំពៅលូនចុះទៅត្រួតពិនិត្យគឺជារូបភាពខុសគ្នាឆ្ងាយ។

បើតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានយើង ជូនភស្ថាប័នពាក់ព័ន្ធ តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីប្រចាំតំបន់អធិការស្រុកសំពៅលូន ទើបតែចុះត្រួតពិនិត្យនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៣ តើរឿងនេះនឹងក្លាយទៅជាយ៉ាងណាទៅវិញ?

ឈ្មួញរត់ពន្ធម៉ូតូឆ្លងដែន ធ្វើសកម្មភាពយកម៉ូតូ និងរថយន្តដេញគៀរ ដេញបុក រហូតសហការីរត់ចូលប៉ុស្តិ៍នគរបាលមួយកន្លែងដើម្បីសុវត្ថភាព គម្រាមលុបវត្ថុតាង សំឡុតប្រជាពលរដ្ឋដែលបានឃើញហេតុកាណ៍មិនអោយថត ។

សេរីភាពសារព័ត៌មាន ហាក់បីដូចជា ធ្លាក់ចុះ ពីព្រោះការប្រម៉ាញ់រូបបទល្មើស ត្រូវបានគម្រាមកំហែង ។

អង្គភាពយើងបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន យេីងសង្ឃឹមមុតមាំថា ស្ថាប័នពាក់ព័ន្ធនិងផ្តល់ភាពយុត្តិធម៌ ជូនអ្នកសារព័ត៌មានយើង ។ 

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសាព័ត៌មាន សូមអរគុណ៕

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអធិបតីបានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកសារព័ត៌មានគឺជាអំណាចទី៤

ចេញផ្សាយវគ្គ១ សេចក្តីរាយការណ៍ជូនឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបាត់ដំបង សូមមេត្តាត្រួតពិនិត្យផងទាន នូវទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន

ចេញផ្សាយវគ្គ២ លោក អ៊ឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឆ្លើយបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើង ដូចខ្វះរសជាតិ ក្នុងនាមជាមន្ត្រី ( ផ្សាយវគ្គ២ )

ចេញផ្សាយវគ្គ៣ អង្គភាពអ្នកសារព័ត៌មានយើង មានសេចក្តីសោកស្តាយបន្តិច នូវឃ្លាខ្លះ ពីសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបង

ចេញផ្សាយវគ្គ៤ សមត្ថកិច្ចកម្ពុជា-ថៃ ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសរត់ពន្ធ ដូចភ្លៀងរលឹម ចុះហេតុអ្វីនៅទឹកដីស្រុកសំពៅលូន មានទីតាំងស្តុកមូតូរត់ពន្ធដ៏ធំ ក្បែរអធិការបែជាមេីលមិនឃេីញ









Theme images by Radius Images. Powered by Blogger.