អ្នកសារព័ត៌មាន អភិជន កំពុងលូកដៃ សរសេរអត្ថបទ ខ្វះការពិចារណា ដោយខ្លួន មិនដឹងថា រឿងណាត្រូវរឿងណាខុស
ភ្នំពេញ៖ រឿងបទល្មើស ក្រុមឈ្មួញរកស៊ីរត់ពន្ធម៉ូតូ ឆ្លងដែនខុសច្បាប់ នៅជិត អធិការដ្ឋានស្រុក សំពៅលូន ប្រហែល៣០០ម៉ែត្រ ដែលអ្នកសារព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ និងផ្សាយចេញទៅ៖
ចេញផ្សាយវគ្គ៣ អង្គភាពអ្នកសារព័ត៌មានយើង មានសេចក្តីសោកស្តាយបន្តិច នូវឃ្លាខ្លះ ពីសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបង
អង្គភាពអ្នកសារព័ត៌មានយើង រាយការណ៍ផ្ទាល់ជូន ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកបានបញ្ជាក់ថា ឲ្យតែព័ត៌មានពិត និងសូមការសហការក្នុងការចុះបង្ក្រាប។ ការផ្សាយព័ត៌មានទាក់ទិនទៅនឹងម៉ូតូរត់ពន្ធឆ្លងដែនខុសច្បាប់ដែលមន្ត្រីអសមត្ថភាពប្រចាំតំបន់ខ្វះការទទួលខុសត្រូវក្នុងនាមជាមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋមិនគោរពបទបញ្ជា០០៦ របស់អគ្គស្នងការនគរបាលជាតិ។ ដោយហេតុបទល្មើសនៅជិតនិងអធិការស្រុកសំពៅលូនប្រមាណជាង៣០០ម៉ែត្រ។ របាយការណ៍ស្នងការនគរបាលខេត្តបាត់ដំបងធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំ យោងលើសេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការនគរបាលខេត្តបាត់ដំបង។
អង្គភាពអ្នកសារព័ត៌មានយើងមិនចង់ជជែកវែកញែកជាមួយអ្នកសារព័ត៌មានអភិជនប៉ុន្មានទេ កុំឱ្យគេថាយើងតោងកាលីប ព្រោះអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាអង្គភាពផ្សព្វផ្សាយព័ត៌មានពិតប្រាកដជូនដំណឹងទៅរាជរដ្ឋាភិបាល មិនមែនជាតុលាការកាត់ក្តីនិងដាក់បទបញ្ជាឲ្យមន្ត្រីរាជការតាមបណ្ដាខេត្តនានានិងធ្វើការគោរពប្រតិបត្តិតាមនោះឡើយ។
ហើយសូមបញ្ជាក់ថាអង្គភាពអ្នកសារព័ត៌មានយើង មិនដែលដើរទៅទារលុយគេតាមការចោទប្រកាន់របស់បុគ្គលមួយចំនួននោះដែរ ក្នុងនាមអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈក្រុមសីលធម៌ សុជីវធម៌ព័ត៌មានពិតរហ័សប្រមាញ់រូបភាព ពិតៗ គ្រាន់តែជារបាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាបតែប៉ុណ្ណោះ។




Post a Comment