អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងទ័ពជើងទឹកឥណ្ឌូនេស៊ី បើកទូកដឹកជនជាតិរ៉ូហ៉ីងយ៉ា ចេញពីប្រទេស - Read News TV

កងទ័ពជើងទឹកឥណ្ឌូនេស៊ី បើកទូកដឹកជនជាតិរ៉ូហ៉ីងយ៉ា ចេញពីប្រទេស

ឥណ្ឌូនេស៊ី៖ អ្នកនាំពាក្យយោធាបាននិយាយថា នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ី ក្នុងខេត្ត Aceh បានបើកទូកចេញដឹកជនជាតិរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា ចេញពីប្រទេស ខណៈចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយប្រឈមមុខនឹងអរិភាពពីអ្នករស់នៅក្នុងស្រុក។ នេះបើយោងតាមការ​ចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ​ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាលោក Nugraha Gumilar បាននិយាយថា «ទូកឈើនេះ​ ត្រូវបានជួបប្រទះនៅក្នុងទឹកក្បែរកោះ Weh នៃកោះស៊ូម៉ាត្រា។ យ៉ាងណាម៉ិញ មិនមានការប៉ាន់ស្មានថា តើមានជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់នៅលើទូកនោះទេ»។


ទន្ទឹមនេះ ក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជូនការសួរនាំទៅកាន់ក្រសួងសម្របសម្រួលសម្រាប់កិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ ចំពោះបញ្ហានេះ ប៉ុន្ដែមិនបានឆ្លើយតបអ្វីភ្លាមៗ ទេ។

យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNCHR) បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង១,៥០០នាក់ បានចូលនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីខែវិច្ឆិកា មក ដោយប្រឈមមុខនឹងការបង្កើនអរិភាព និងការបោះបង់ ខណៈដែលអ្នកស្រុកមានការខកចិត្តចំពោះចំនួនទូកដែលមកដល់ប្រទេសឥណ្ឌូនេស៊ី។


កាលពីថ្ងៃពុធ ទី២៧ ខែធ្នូ និស្សិតឥណ្ឌូនេស៊ីមួយក្រុមធំ បានសម្រុកចូលមជ្ឈមណ្ឌល កន្លែងស្នាក់នៅរបស់ជនជាតិរ៉ូហ៊ីងយ៉ា រាប់រយនាក់ក្នុងរដ្ឋធានី Aceh ដោយអំពាវនាវឱ្យមានការនិរទេសពួកគេចេញពីប្រទេសផងដែរ។

UNHCR បាន​និយាយ​ថា ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ាបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកថា ជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង បដិសេធមិនផ្ដល់សញ្ជាតិ និងទទួលរងការរំលោភបំពានជាដើម។ ជាធម្មតា ពួកគេចាកចេញភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេស៊ី ឬប្រទេសជិតខាងម៉ាឡេស៊ី ចាប់ពីខែវិច្ឆិកា ដល់ខែមេសា តាមផ្លូ​វទឹក។


គួររំលឹកថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមធំជាងគេលើពិភពលោក មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ នោះទេ ប៉ុន្តែមានប្រវត្តិទទួលយកជនភៀសខ្លួន ប្រសិនបើពួកគេមកដល់។

ពាក់ព័ន្ធនឹងបញ្ហានេះ ឥណ្ឌូណេស៊ីបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាលើជនមូស្លីមរ៉ូហ៊ីងយ៉ា ហើយនិយាយថា ខ្លួននឹងបង្រ្កាបលើអ្នកសង្ស័យថា ជាអ្នកជួញដូរមនុស្សពាក់ព័ន្ធនឹងរលកចុងក្រោយនៃការមកដល់ផងដែរ៕





Theme images by Radius Images. Powered by Blogger.