ផ្ទុះធុងហ្គាសផ្តាច់ជីវិតស្ត្រីពោះធំម្នាក់ និងក្មេងប្រុសអាយុ១០ឆ្នាំ នៅផ្សារក្រោម ក្រុងសៀមរាប
សៀមរាប ៖ អគ្គិភ័យឆាបឆេះផ្ទះអ្នកលក់ដូរ អស់ចំនួន៤ល្វែង ស្លាប់ស្ត្រីពោះធំម្នាក់ និងក្មេងប្រុសអាយុ១០ឆ្នាំ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលបងប្អូន អ្នកលក់ដូរ អាជីវករ កំពុងរៀបចំផ្ទះ កន្លែងលក់ដូរ ស្រាប់តែផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យឆាបឆេះ ផ្ទះអស់ចំនួន៤ល្វែងជាប់គ្នា បណ្តាលឱ្យស្ត្រីពោះធំម្នាក់ និងក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានស្លាប់ ក្នុងភ្នក់ភ្លើង។
ហេតុការណ៍កើតឡើងភ្លាមៗ សមត្ថកិច្ច អាជ្ញាធរខេត្ត រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង តែគួរឱ្យសោកស្តាយ មួយពព្រិចភ្នែកសោះ ស្លាប់មនុស្ស២នាក់ ដោយចេចេញមិនទាន់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន៕



Post a Comment