អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គិភ័យឆាបឆេះអគារកំពុងជួសជុលមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ត្រូវបានពន្លត់ដោយជោគជ័យហើយ - Read News TV

អគ្គិភ័យឆាបឆេះអគារកំពុងជួសជុលមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ត្រូវបានពន្លត់ដោយជោគជ័យហើយ

ភ្នំពេញ ៖ អគារ SKY CITY មួយកន្លែងដែលកំពុងជួសជុល ស្ថិតនៅសង្កាត់ទន្លេបាសាក់ ត្រូវបានអគ្គិភ័យឆាបឆេះ តាំងពីជាន់ក្រោមរហូតដល់ជាន់ទី៥ ប្រើប្រាស់ពេលវេលាអស់៨០ម៉ោង ទើបភ្លើងរលត់ ក្រោមកិច្ចសហការ អង្គភាព៧១១ កងពលតូចលេខ៧០ កងពលតូចពិសេសឆ័ត្រយោង៩១១ នាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ ការិយាល័យ ស្នងការរាជធានីភ្នំពេញ អាជ្ញាធរ និងអង្គភាពផ្សេងៗទៀត ។

គ្រោះអគ្គិភ័យខាងលើកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដែលមានរយៈពេល៨០ម៉ោង ហើយត្រូវបានបិទបញ្ចប់ហេីយ ។

ក្នុងប្រតិបត្តិការខាងលើ ដោយមានកិច្ចសហការ និងចូលរួម ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,-អគ្គស្នងការនគរបាលជាតិ , សាលារាជធានីភ្នំពេញ , កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ ៧១១ នៃកងពលតូចលេខ៧០ ,កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ៧២៣ នៃបញ្ជាការដ្ឋានទ័ពពិសេស៩១១ , ស្ថាប័នឯកជន ។

ដោយប្រើប្រាស់កម្លាំង ៖អគ្គស្នងការនគរបាលជាតិ ចំនួន៦០នាក់ រថយន្តចំនួន៤គ្រឿង , បញ្ជាការដ្ឋានទ័ពពិសេស ៩១១ ចំនួន៥០នាក់ រថយន្តចំនួន ៧គ្រឿង , កងពលតូចលេខ៧០ ចំនួន៣០នាក់ រថយន្ត ចំនួន៦គ្រឿង , ស្ថាប័នឯកជន ៧៤នាក់ រថយន្តចំនួន១៦គ្រឿង ,ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៦០នាក់ រថយន្តចំនួន២១គ្រឿង , កម្លាំងរបស់រដ្ឋបាលខណ្ឌចំការមនចំនួន១៥០នាក់ សរុបចំនួប៤២៤នាក់ រថយន្តចំនួន៥៤គ្រឿង ដោយប្រើប្រាស់ទឹកសរុបប្រមាណ ៣,៥០០ឡាន ។

ក្រោយពីបិទបញ្ចប់នូវការពន្លត់ភ្លើង ទីតាំងខាងលើត្រូវបានប្រគល់ឱ្យ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នាយកដ្ឋាន ការិយាល័យ ជំនាញពាក់ព័ន្ធ គ្រប់គ្រង និងធ្វើការស្រាវជ្រាវបន្តទៀត ជុំវិញការខូចខាត សំណល់បន្សល់ទុកក្រោយអគ្គិភ័យ ៕




Theme images by Radius Images. Powered by Blogger.