អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រក​ឃើញ​រថយន្ត​Hammer​ដែល​បុក​ស្លាប់​ម្ដាយ​និង​កូន​២​នាក់​នៅ​ខណ្ឌ​ដូនពេញ​ហើយ - Read News TV

រក​ឃើញ​រថយន្ត​Hammer​ដែល​បុក​ស្លាប់​ម្ដាយ​និង​កូន​២​នាក់​នៅ​ខណ្ឌ​ដូនពេញ​ហើយ

​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​បង្ក​ម៉ាក​ហាំ​មឺ​(Hammer) ដែល​បើក​បុក​ស្លាប់​មនុស្ស​២​នាក់ ដែល​ជា​ម្ដាយ​-​កូន នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ហើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទៀត ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ជនបង្ក​ដែល​បើករថយន្ដ​បុក​ជ​ន​រងគ្រោះ​ជា​ម្ដាយ និង​កូន​បណ្ដាលឱ្យ​ស្លាប់​ខាងលើនេះ ឱ្យ​ចូលខ្លួន​មក​សារភាព និង​ទទួលស្គាល់​កំហុស​នៅ​ចំពោះមុខ​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​របស់​លោក​នឹង​មិន​ដក​ដៃ​ថយ​ឡើយ ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែង​ចាប់ខ្លួន​ឱ្យខាងតែបាន​។​

គួររម្លឹកថា នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ហើយ​រថយន្ដ​បើក​គេចខ្លួន​បាត់​នៅ​ចំណុច​ទល់មុខ​ផ្ទះ​លេខ 53E ផ្លូ​ព្រះស៊ីសុវត្ថិ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ជនរងគ្រោះ ម៉ាក NEX ពណ៌​ស ពាក់​ផ្លាកលេខ​ព្រៃវែង​1Q-7635 ជិះ​គ្នា​៣​នាក់ (​ប្ដី ប្រពន្ធ និង​កូន​អាយុ​២​ឆ្នាំ​) បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ភាគី​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក (​សង្ស័យ​រថយន្ដ Hammer) មិន​ចាំ​ផ្លាកលេខ បើកបរ​ទិសដៅ​ស្របគ្នា បាន​បុក​ម៉ូតូ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​។ ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ គ្រួច សា​មិត្ត អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ដី​ថុយ ឃុំ​ដី​ថុយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង និង​កូន​អាយុ​២​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ប្ដី​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ដោយឡែក ចំពោះ​ម្ចាស់​រថយន្ដ​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​៕

Theme images by Radius Images. Powered by Blogger.