អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ Oun Peap - Read News TV

សេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ Oun Peap

បាត់ដំបង៖ យោងតាមបង្ហោះក្នុង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គ​មបានជ្រាបថា នាប៉ុន្មា​នម៉ោងមុន​នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Oun Peap បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន​ ទាក់ទងនឹងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីចរា​ចរណ៍ផ្លូវគោកនៅចំណុចភ្លេីងស្តុប​ ផ្សារ១៣មករា​ ក្រុងបាត់ដំបង​ ដែលការបង្ហោះផ្សព្វផ្សាយនេះ​ម្ចាស់គណនីបានរៀបរាប់អំពីចំណុចអវិជ្ជមានរបស់មន្រ្តីនគរបាលនៅទីនោះ​ និងនាំទៅ​ដល់ អ្នកប្រេីប្រាស់បណ្តាញសង្គមខ្លះ​ យកមកធ្វេីជាវេទិកា​ វាយប្រហារដោយពាក្យសំដីអសុរស​និង​ ចោទប្រកាន់​ បន្ថែមចំ​ពោះមន្រ្តីនគរបាលចរាចរណ៍ទូទៅ។

ដេីម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ​ សន្និ​ដ្ឋានចំពោះបញ្ហានេះ​ ថ្នាក់ដឹកនាំស្នងការគឺលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដាក់បទបញ្ជាដល់ផែនជំនាញនិងនាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ធ្វេីការ​សាកសួរ ស្រាវជ្រាវ​ ទាំងមន្រ្តីនគរ​បាលចរាចរណ៍នៅគោលដៅ​នោះ​ និងម្ចាស់គណនីហ្វេសប៊ុកខាងលេី​ផងដែរ ។
ករណីរកឃេីញថា​ មន្រ្តីនគរបាលរូបណាប្រព្រឹត្តិមិនត្រឹមត្រូវតាមជំនាញ​ វិជ្ជាជីវៈ​ ឬប្រព្រឹត្តិផ្ទុយពីវិ​ន័យរបស់កងកម្លាំងនគរបាលជាតិនោះ​ ថ្នាក់ដឹកនាំស្នង​ការដ្ឋាននិងមានវិធានការតាមទិដ្ឋភាពជាក់​ស្តែង​ នៃកំហុសឆ្គង​ ហេីយក្នុងករណីម្ចាស់យានឬម្ចាស់គណនីខាងលេីមានកំហុស​នោះសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នក សារព័ត៌មាន​ ម្ចាស់គណនី​ខាងលេី​ និងអ្នកនិ​យម​ប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរ គុណ៕ (ក្រុមការ ងារព័ត៌មាននិងប្រតិកម្មរហ័ស)By kosal!9/12/2023







Theme images by Radius Images. Powered by Blogger.