អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សារព័ត៌មាន Read News បញ្ជូនសហការីពីររូប ចូលរួម ជាមួយ ក្លិបអ្នកកាសែតកម្ពុជា និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចពិភាក្សាស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា - Read News TV

សារព័ត៌មាន Read News បញ្ជូនសហការីពីររូប ចូលរួម ជាមួយ ក្លិបអ្នកកាសែតកម្ពុជា និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចពិភាក្សាស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពសារព័ត៌មាន Read News បញ្ជូនសហការីពីររូប ចូលរួម ជាមួយ ក្លិបអ្នកកាសែតកម្ពុជា និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចពិភាក្សាស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទ៖ (សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ) ថា៖

កុំវាយតម្លៃព្រៃឈើទាំងមូលដែលកំពុងតែលូតលាស់ផ្ដល់ផ្លែផ្កាដល់ប្រជាពលរដ្ឋថាខូច ព្រោះតែដើមឈើខូចពីរបីដើមនោះ! បើយើងក្រឡេកមើលទៅបរិបទប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ មក គេហៅថា ចេញពីចំណុចសូន្យអ្នកខ្លះគិតថាក្រោមសូន្យទៅទៀត ។ក្រោយឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋយើងមានសិទ្ធិរស់រានមានជីវិតរហូតដល់មានសិទ្ធិគ្រប់យ៉ាងសព្វថ្ងៃនេះ បើយើងគូសជាព្រួញវិញគឺឡើងពីចំណុចសូន្យឡើងទៅមិនចុះ។ បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានជាង២០០០ អង្គភាព ហើយអ្នកសារព័ត៌មានរាប់ម៉ឺននាក់មានសិទ្ធិបញ្ចេញមតិដោយឯករាជ្យតាមបណ្ដាញសារព័ត៌មានឬតាមបណ្ដាញទំនាក់ទំនងសង្គម។ ឯកឧត្តម ប៉ែន បូណា ច្រានចោលអង្គភាពសារព័ត៌មានមួយចំនួនតូចដែលប្រព្រឹត្តខុសច្បាប់ ដែលត្រូវបានគេដកអាជ្ញាប័ណ្ណ កំពុងតែយកអ្នកសារព័ត៌មានជាង ២០០០អង្គភាព ធ្វើជាចំណាប់ខ្មាំង និងវាយតម្លៃពីស្ថានភាពប្រទេសកម្ពុជា ថាសេរីភាពអ្នកសារព័ត៌មានការថយចុះ។ ឯកឧត្តម បានលើកឡើងថា៖ (ព្រៃឈើទាំងមូលដែលកំពុងលូតលាស់ផ្ដល់ផ្លែផ្ដល់ផ្កាដល់មនុស្សគ្រប់គ្នា បែរជាមានដើមឈើពីរបីដើមខូច បានវាយតម្លៃថាព្រៃទាំងមូលខូចអស់ហើយ!) ឯណាទៅតុល្យភាព?វាមិនបានឆ្លុះបញ្ចាំងការពិតទេ ហើយក៏មិនអាចយកអ្នកសារព័ត៌មានជាង ២០០០អង្គភាព ឲ្យក្លាយជាចំណាប់ខ្មាំងរបស់សារព័ត៌មានខូច មួយពីរហ្នឹងទេ! គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉ែន បូណា ចង់ឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយនូវអ្វីដែលជាការពិតក្នុងសង្គមកុំវាយតម្លៃតែ ព្រៃឈើទាំងមូលដែលកំពុងលូតលាស់នោះថាខូច គួរតែឆ្លុះបញ្ជាំងផង កុំយកដើមឈើមួយពីរ ដែលខូចមកវាយតម្លៃដើមឈើទាំងអស់ដោយគ្មានតម្លាភាព។ អត្ថបទដោយ៖ លោក ស៊ុំ សំអាត រូបភាពដោយ៖ លោក ឡុង រតនា










Theme images by Radius Images. Powered by Blogger.