អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពាក់ពន្ធករណីខួងយករ៉ែគ្មានច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង - Read News TV

អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពាក់ពន្ធករណីខួងយករ៉ែគ្មានច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំលោកឧត្តមសេនីយ៍ផ្កាយមាស១អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងលោកនៅ យូណារិទ្ធ បានចុះបង្ក្រាបករណីខួងយករ៉ែ ដោយគ្មានអាជ្ញាបណ្ណចំនួន២ទីតាំង ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធ ដែលទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរនោះ ហើយព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានថែមទៀត បានចុះបង្ក្រាបករណីខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណនៅចំណុចខាងលើ បាន ឃាត់រថយន្ត១គ្រឿងម៉ាក FORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ ។

ជាមួយគ្នានេះ ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ថែមទៀត 

១-ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។

២-ឈ្មោះចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣-ឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។ ៤-ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងករណីបង្ក្រាបបទល្មើសខាងលើនោះដែរ ក្រៅតែពីការឃាត់ខ្លួនជនសង្ស័យ និងរថយន្ត កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងនៅកន្លែងកើតហេតុមួយចំនួនថែមទៀត រួមមាន÷ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់ ឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួនថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ព្រមជាមួយវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់៕





Theme images by Radius Images. Powered by Blogger.