អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នៅអេក្វាឌ័រ ! មានរឿងគួឲ្យភ្ញាក់ផ្អើល! ខ្មាន់កាំភ្លើងបានចូលវាយប្រហារស្ទូឌីយ៉ូទូរទស្សន៍ផ្សាយផ្ទាល់ - Read News TV

នៅអេក្វាឌ័រ ! មានរឿងគួឲ្យភ្ញាក់ផ្អើល! ខ្មាន់កាំភ្លើងបានចូលវាយប្រហារស្ទូឌីយ៉ូទូរទស្សន៍ផ្សាយផ្ទាល់

អេក្វាឌ័រ៖ ខ្មាន់កាំភ្លើងពាក់ម៉ាស់ បានទម្លាយចូលទៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ផ្សាយផ្ទាល់មួយ ក្នុងប្រទេសអេក្វាឌ័រ ហើយបានគំរាមបុគ្គលិកយ៉ាងគួរឱ្យភ័យខ្លាច។ បុគ្គលិកត្រូវបានបង្ខំឱ្យដួលទៅលើឥដ្ឋ ក្នុងអំឡុងពេលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍សាធារណៈ TC ក្នុងទីក្រុង ហ្កាយ៉ាគីល មុនពេលការផ្សាយបន្តផ្ទាល់ត្រូវបានកាត់ផ្តាច់។

ក្រោយមកអ្នកវាយប្រហារត្រូវបានគេឃើញចាកចេញពីស្ទូឌីយោ ដែលត្រូវបានគេរាយការណ៍ថា មានចំណាប់ខ្មាំងជាច្រើននាក់ ហើយប៉ូលីសក៏បានធ្វើការចាប់ខ្លួន។ភាពអាសន្នរយៈពេល ៦០ ថ្ងៃបានចាប់ផ្តើមនៅក្នុងប្រទេសអេក្វាឌ័រកាលពីថ្ងៃចន្ទ បន្ទាប់ពីក្មេងទំនើងដ៏ល្បីល្បាញម្នាក់បានបាត់ខ្លួនពីបន្ទប់ពន្ធនាគាររបស់គេ។

វាមិនច្បាស់ទេថាតើឧប្បត្តិហេតុនៅឯស្ទូឌីយោទូរទស្សន៍នៅ Guayaquil (ហ្កាយ៉ាគីល) ទាក់ទងនឹងការបាត់ខ្លួនពីគុកនៅក្នុងទីក្រុងតែមួយរបស់មេក្រុម Choneros Adolfo Macías Villamar (ឆូនើរ៉ូស អាដូហ្វូ ម៉ាសៀស វីឡាម៉ា) ឬ Fito ដូច ដែលគាត់ត្រូវបានគេស្គាល់ច្បាស់នោះឬក៏យ៉ាងណា។ប្រធានា ធិបតី Daniel Noboa (ដាញែល ណូបូអា) បាននិយាយកាលពីថ្ងៃអង្គារថា "ជម្លោះប្រដាប់អាវុធផ្ទៃក្នុង" ឥឡូវនេះបានកើតឡើងនៅក្នុងប្រទេស។ លោក កំពុងកៀងគរកងកម្លាំងប្រដាប់អាវុធ ដើម្បីអនុវត្តប្រតិបត្តិការយោធា ដើម្បីបោសសំអាត" នូវអ្វីដែលលោកហៅថា "ឧក្រិដ្ឋកម្មឆ្លងដែន អង្គការភេរវកម្ម និងតួអង្គក្រៅរដ្ឋដែលបះបោរ"៕





Theme images by Radius Images. Powered by Blogger.