ដាច់បារុងរថភ្លើង ធ្លាក់ក្រឡាប់ទូកុងតឺន័រ ធ្លាយស្រូវ អង្ករខ្ទេច
ពោធិ៍សាត់ ៖ រថភ្លើងមួយខ្សែអូសសណ្តោងទូកុងតឺន័រ ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់បារុង បណ្តាលឱ្យក្រឡាបទូកុងតឺន័រចំនួន៤ទូ ធ្លាយចេញសុទ្ធតែស្រូង អង្ករ កំពប់ចាក់គរពេញដី តែពុំបង្កឱ្យអ្នកណារងរបួសឡើយ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមប្រភពបានឱ្យដឹងថា រថភ្លើងមួយខ្សែខាងលើ អូសសណ្តោងទូកុងតឺន័រចំនួន២៣ទូ ដឹកស្រូវ អង្ករ ចេញពីខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈដែលកំពុងបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ សង្ស័យមានបញ្ហាបច្ចេកទេស អូសសណ្តោង ស្រាប់តែដាច់របូតបារុងទូទី១០ បណ្តាលឱ្យបារុងធ្លាក់ចេញពីផ្លូវដែក ក្រឡាប់ទូកុងតឺន័រអស់ចំនួន៤ទូ ធ្លាយ់ចេញស្រូវ អង្ក កំពប់ចាក់គរពេញដី តែមិនបង្កឱ្យអ្នកណារងរបួស ។
ក្រោយកើតហេតុ ក្រុមជំនាញបច្ចេកទេសខ្សែរថ ពិនិត្យ និងរៀបចំស្ទូចបារុងឡើងលើរ៉ៃវិញ ។ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវដែកចំណុចខាងលើ មានសភាពស្រុត លុះដល់រថភ្លើងដឹកធ្ងន់ ធ្វើឱ្យរៃកាន់ស្រុត ជាហេតុធ្វើឱ្យរបូតទម្ពក់ទូ ពីមួយទៅមួយ ធ្វើឱ្យដាច់របូតទូកុងតឺន័រក្រឡាប់តែម្តង ៕


Post a Comment