អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ច​ឃាត់ខ្លួន​បានជនបង្ករ ៥​នាក់​ហើយ ពាក់ព័ន្ធ​ករណី​ចា​ក់​គ្នា​​រឿង​រត់​ម៉ូតូ​កង់​បីដណ្តើម​ម៉ូយ - Read News TV

សមត្ថកិច្ច​ឃាត់ខ្លួន​បានជនបង្ករ ៥​នាក់​ហើយ ពាក់ព័ន្ធ​ករណី​ចា​ក់​គ្នា​​រឿង​រត់​ម៉ូតូ​កង់​បីដណ្តើម​ម៉ូយ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​នៅ​ថ្ងៃ​ទី​០៤ មក​រា ឆ្នាំ​២០២៤ នេះ ក្រោយ​ធ្វើ​សកម្ម ភាព​កាប់​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ដែរ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ព្រោះតែ​រឿង​រត់​ម៉ូតូ​កង់​បី​ដណ្តើម​ម៉ូយ​គ្នា ។

លោក​វរ់សេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ លី ពៅ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​ឈ្មោះ សោ ភា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៣-​ឈ្មោះ សោ ភារៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៤-​ឈ្មោះ សោ ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៥-​ឈ្មោះ សោ ភា​រ៉ូ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​
ភូមិ/​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ោយ​។
លោក​បាន​បញ្ជាក់​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​ស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​យប់​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​២០២៤ មាន​ករណី​ហិង្សា ដោយ​ជនសង្ស័យ​១​ក្រុម​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស​GS-300 ដែល​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2U-8866 បើកបរ​ដោយ​ឈ្មោះ លី ពៅ បាន​ដឹក​ជន​បង្ក​និង​មាន​ម៉ូតូ​កង់​៣​មក​ធ្វើ​សកម្មភាព​ដេញ​កាប់​ចាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​របួសធ្ងន់​ស្រាល​៥​នាក់ (២​នាក់​របួសធ្ងន់​) និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​កាប់​ចំ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង​។
លោក​វរ់សេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ជម្លោះ​ហិង្សា​នេះ គឺ​ផ្តើម​ចេញពី​រឿង​រត់​ម៉ូតូ​កង់​៣ ដណ្តើម​ម៉ូយ​គ្នា ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជន​បង្ក​ដែល​ជា​ជន​ដៃដល់​បាន​ចំនួន​៥​នាក់ រថយន្ត​១​គ្រឿង ម៉ូតូ​កង់​៣​ចំនួន​៤​គ្រឿង និង​កាំបិត​១ ។ ចំណែក​បក្សពួក​ជន​បង្ក​កំពុង​រត់គេច​ខ្លួន​៤​នាក់​ទៀត​នោះ ត្រូវ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បន្តហើយ ។



Theme images by Radius Images. Powered by Blogger.