អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រាជរដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» - Read News TV

រាជរដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»។ អនុក្រឹត្យនេះ កើតឡើងបន្ទាប់ពីមន្រ្តីរាជរដ្ឋាភិបាលជាច្រើន និងមានបក្សនយោបាយមួយចំនួនផង បានប្រកាសលិខិតគាំទ្រឱ្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលមាន ៤ មាត្រា បានបង្ហាញខ្លឹមសារដែលនាំឱ្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ព្រោះដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ មួយទៀត ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិ ភាព និងឯកភាពជាតិពេញលេញ ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេសគឺដើម្បីរំលឹកដឹងគុណ និងចងចាំ ដាសតឿន ក្រើនរំលឹក ជាប់ជានិច្ចគំរូវីរភាពដ៏អង់អាចក្លាហាន របស់អ្នកជំនាន់មុនដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិរហូតសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។


មួយទៀតផងដែរ អនុក្រឹត្យនេះបានបញ្ជាក់ទៀតថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាក សាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕




Theme images by Radius Images. Powered by Blogger.