អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យម្នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីលួចម៉ូតូ - Read News TV

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យម្នាក់​ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីលួចម៉ូតូ

បន្ទាយមានជ័យ​៖ នៅវេលាម៉ោង១២និង៣៥នា​ទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ​ ភ្លៀន សុជា(ជា) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពី វេលាម៉ោង២១ និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងកាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ​ ហុង តៃម៉ូ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះស្ដីពីករណី​លួច(ម៉ូតូ)កាលពីវេលាម៉ោង២១ និង៤៦នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្នុងកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត។ ក្រោយទទួលបានបណ្តឹង​ និងទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការពីប្រធានសន្តិសុខឯកជន បានរកឃេីញមុខសញ្ញាដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមរក​ ហើយឃាត់ខ្លួនជនសង្ស័យនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ​ និងកសាងសំណុំរឿងតាមនីតិវិធី។ 

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានលួចម៉ូតូរបស់ដើមបណ្ដឹងខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩​ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ អនុវត្តតាមនីតិវិធី​៕



Theme images by Radius Images. Powered by Blogger.