អាជ្ញាធរខេត្តបាត់ដំបង បញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយគ្មានការលើកលែង
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដាក់បញ្ជាដោយផ្ទាល់ដល់រដ្ឋបាលក្រុង ស្រុក ទាំង១៤ នៃខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ត្រូវរួមសហការគ្នាឱ្យបានល្អប្រសើរ ចុះធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានការលើកលែង ឡើយ ហើយបើមានបញ្ហាប្រឈមកើតឡើងក្នុងពេលបង្រ្កាប ត្រូវធ្វើការរាយការណ៍ជាប្រញ៉ាប់មករដ្ឋបាលខេត្តបាត់ដំបង ដើម្បីមានវិធានការតាមផ្លូវច្បាប់ ហើយការងារនេះត្រូវតែធ្វើជារៀងរហូត ដូចភ្លៀងរលឹម មិនមែនធ្វើតែមួយរយៈពេលខ្លីរួចបាត់នោះទេ ។

ការដាក់បញ្ជាដោយផ្ទាល់ក្នុងការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដោយមានការចូលរួមពីគណៈអភិបាលក្រុង ស្រុក ជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ។
លោក សុខ លូ បានលើកឡើងអំពីការបើកអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដាក្រុង ស្រុក ដែលគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ ដោយក្នុងនោះលោក បានដាក់បញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការបង្រ្កាបជាបន្ទាន់ រាល់អាជីវកម្ម ដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ ដោយមិនមានអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាត ឱ្យបានទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះគឺជាមេរោគក្នុងសង្គម ដែលត្រូវធ្វើការព្យាបាលឱ្យបាន ហើយល្បែងស៊ីសងទាំងនោះនាំឱ្យបង្កជារឿងអសន្ដិសុខជាច្រើនដូចជាការចោរលួច ចោរឆក់ប្លន់ និងកើតជាអំពើហឹង្សាជាដើម ។
លោក អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែការងារបង្រ្កាបល្បែងស៊ីសងតែមួយមុខប៉ុណ្ណោះទេ ក្នុងនោះក៏មិនត្រូវភ្លេចដែរ ក្នុងការបន្តចុះបង្រ្កាបការជួញដូរ ការចែកចាយនិងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហា ដែលកើតមាននៅក្នុងសង្គម នឹងត្រូវធ្វើការដោះស្រាយជាបន្ទាន់ ហើយបញ្ហាគ្រឿងញៀននេះគឺអាចប្រែក្លាយសង្គម ដែលមានសន្តិសុខល្អ ក្លាយទៅជាសង្គមអសន្ដិសុខ និងបង្កភាពភ័យខ្លាចដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
លោក បានបន្តទៀតថា ក្នុងនោះដែរ ក៏ត្រូវតែបន្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ ។
លោក អភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តនៃការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ ត្រូវធ្វើឡើងចាប់ពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ និងធ្វើឱ្យបានព្រមទាំងគ្នាទាំង១៤ក្រុង ស្រុក នៃខេត្តបាត់ដំបងទាំងមូល៕

Post a Comment