អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឆេះ​សិប្បកម្ម​ផលិត​កែវ​ក្រដាស​ខេ​ស៊ី​ស្ទើរតែ​ទាំងស្រុង នៅ​បុរី​សែន​សុខ - Read News TV

ឆេះ​សិប្បកម្ម​ផលិត​កែវ​ក្រដាស​ខេ​ស៊ី​ស្ទើរតែ​ទាំងស្រុង នៅ​បុរី​សែន​សុខ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​កែវ​ក្រដាស ខេ​ស៊ី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ បណ្តាល​អោយ​សម្ភារៈ​មួយ​ចំនួន និង​កែវ​ក្រដាស់ នៅ​ជាន់​ទី​១ បាន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​សិប្បកម្ម​ផលិត​កែវ​ក្រដាស​ខេ​ស៊ី ដែល​ស្ថិត​នៅ ផ្ទះ​លេខ​C៩៧ ផ្លូវ​លេខ​Maha C បុរី​មហា​សែន​សុ​ន នៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ម្ចាស់​សិប្បកម្ម​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ ឡុ​ង ក​ញ្ច​រា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​កន្លែង​កើតហេតុ​ខាងលើ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ភ្លើង បាន​ឆាបឆេះ នៅ​ជាន់​ទី​១ ខ្សែ​ហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​បាញ់​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន​ក៏​បាន​ទៅ​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍ ។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ប្រើប្រាស់​អស់​ទឹក​ចំនួន ៣​រថយន្ត​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ដដែល ។

តាម​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​សំណង់​ធ្វើ​ថ្ម​បេតុង ទំហំ​០៤​ម៉ែត្រ គុណ​១៦​ម៉ែត្រ បណ្តាល​អោយ​ខូចខាត​សម្ភារៈ​នៅ​ជាន់​ទី​១ រួម​មាន ៖ ម៉ាស៊ីនត្រជាក់​០១​គ្រឿង​, កែវ​ក្រដាស និង​សម្ភារៈ​មួយ​ចំនួន​ទៀត ហើយ​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ផ្ទះ​ក្បែរ​ខាង​ឡើយ ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​កម្ទេច​ភ្លើង​បាន​ធ្លាក់​ទៅ​លើក​កេស​កែវ​ក្រដាស​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ៕







Theme images by Radius Images. Powered by Blogger.