អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ១សប្ដាហ៍ បង្ក្រាបល្បែងស៊ីសងខុសច្បាប់១៤៨ករណី បញ្ចូនខ្លួនទៅតុលាការ១៣នាក់ និងអប់រំ ណែនាំ១៧៤នាក់ - Read News TV

១សប្ដាហ៍ បង្ក្រាបល្បែងស៊ីសងខុសច្បាប់១៤៨ករណី បញ្ចូនខ្លួនទៅតុលាការ១៣នាក់ និងអប់រំ ណែនាំ១៧៤នាក់

ភ្នំពេញ៖ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំ នួន ១៣នាក់ និងអប់រំ ណែនាំ ធ្វេីកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់ ត្រឹមតែរយៈពេល១សប្ដាហ៍។

លោកបណ្ដិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា គិតចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ អនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន ៤ករណី ដែលមានជនសង្ស័យចំនួន១៣នាក់ បញ្ជូនទៅកាន់តុលា ការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន ១៤៤ករណីទៀត ដែលមានអ្នកពាក់ព័ន្ធចំនួន ១៧៤ នាក់ ក្នុងនោះមាន ខេត្តបាត់ដំបង ១៣៦ករណី, ខេត្តកំពត ៥ករណី , ខេត្តតាកែវ ១ករណី, ខេត្តប៉ៃលិន ១ករណី, ខេត្តត្បូងឃ្មុំ ១ករណី។ 

និងបានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។


លោកបណ្ឌិត ទូច សុឃៈ (សុខៈ) លើកឡើងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី បានដឹកនាំ បញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ ជាពិសេសទិសដៅអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នេះ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។

អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕




Theme images by Radius Images. Powered by Blogger.