ស្គាល់អត្តសញ្ញាណហើយ ! មន្ត្រីមួយរូបដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្តាញសង្គមនានា បានផ្ទុះ ប្រតិកម្មចំពោះមន្ត្រីមួយរូបដែលបានពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែលជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ ថាតើជានណា?
សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះមន្ត្រីមួយរូបដែលបានពាក់ស្បែកជើង ចូលក្នុងព្រះវិហារដែលជាទីគោរពសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនឹងរៀបចំឋានៈ និងប្រាក់បៀវត្សឡើងវិញពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ។
មិនបង្អស់យូរឡើយ ! តាមរយៈបណ្តាញទំនាក់ទំនង Facebook នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា ៖« ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ ។ »
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្ស
ឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ ។
តើជោគវាសនារបស់លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ មានតួនាទីជា ស្នងការរងនគរបាលខេត្តកំពង់ចាម និងទៅជាយ៉ាងណា បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញទំនាក់ទំនងសង្គមតាមប្រព័ន្ធ facebook ទាក់ទិនទៅនឹងរឿងលោកឧត្តមសេនីយ៍ត្រីរូបនេះពាក់ស្បែកជើងចូលវត្តទួលរកា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។




Post a Comment