អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថយន្តយុីឌុបដឹកទំនិញ អ្នកបើកបរងងុយដេកងោកមួយភាំងរេចង្កូតក្រឡាប់ផ្ងារជើង - Read News TV

រថយន្តយុីឌុបដឹកទំនិញ អ្នកបើកបរងងុយដេកងោកមួយភាំងរេចង្កូតក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទយុីឌុបដឹកទំនិញ មី ប្រេងឆា មួយគ្រឿង ខណៈដែលដឹកមកពីប្រទេសវៀតណាម អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង ចាក់អីវ៉ាន់ចោលរាយប៉ាយ សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស កាលពីព្រលឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3678 ដឹកប្រេងឆា និងមី ហើយមុនកើតហេតុ រថយន្តដឹកអីវ៉ាន់មកពីព្រំដែនវៀតណាម តាមច្រកបុសមន ពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់អីវ៉ាន់ចោល អ្នកបើកបរនិងអ្នករួមដំណើរ របួសស្រាល ។

ក្រោយកើតហេតុ ម្ចាស់ទំនិញ រួមជាមួយកម្មករ នាំគ្នារើចេញសាងដាក់រថយន្តផ្សេង រួចហៅរថយន្តស្ទូចទៅលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕







Theme images by Radius Images. Powered by Blogger.