អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ករណីបាញ់ជនជាតិចិន នៅក្រុងព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ពេលនេះជនរងគ្រោះបានស្លាប់ហើយ ខណ:សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកខ្មាន់កាំភ្លើង (មានវីដេអូ) - Read News TV

ករណីបាញ់ជនជាតិចិន នៅក្រុងព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ពេលនេះជនរងគ្រោះបានស្លាប់ហើយ ខណ:សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកខ្មាន់កាំភ្លើង (មានវីដេអូ)

ខេត្តព្រះសីហនុ ៖ មានករណីជនជាតិចិនម្នាក់ ឈ្មោះ Ah Hui (អាហ៊ុយ) ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញ នៅវេលាម៉ោងប្រហែល ៧ ព្រឹក នៅមុខកាស៊ីណូ ឈ្មោះ យ៉ាឌូលី មានទីតាំងក្នុងក្រុម ១៦ ភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

យោងតាមព័ត៌មានចុងក្រោយ Ah Fai (អាហ៊ុយ) បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ 
អត្តសញ្ញាណខ្មាន់កាំភ្លើង ក្នុងករណីបាញ់ប្រហារនេះ មិនត្រូវបានគេដឹង នៅឡើយនោះទេ ដោយក្រោយពីប្រព្រឹត្តបទល្មើសហើយ បានចាកចេញពីកន្លែងកើតហេតុ។
    

ទាក់ទិនទៅនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើបាញ់នេះ ពិតជាបានស្លាប់មែនតែ បច្ចុប្បន្ននេះ ប៉ូលីស កំពុងស្រាវជ្រាវ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕

Theme images by Radius Images. Powered by Blogger.