អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចាប់ខ្លួនស្ត្រីម្នាក់ មុខសញ្ញាធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) ដូរយកមាសសុទ្ធ នៅខេត្ដកំពង់ស្ពឺ - Read News TV

ចាប់ខ្លួនស្ត្រីម្នាក់ មុខសញ្ញាធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) ដូរយកមាសសុទ្ធ នៅខេត្ដកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅចំណុចផ្សាស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន ៣នាក់(ប្រុស១) មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) មុខជនរងគ្រោះដែលកំពុងតែធ្វើដំណេីរក្នុងផ្សាដោយធ្វេីជាហេតុចៃដន្យមិនឱ្យមានការភ្ញាក់ផ្អេីលដល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ រួចបានហៅជនរងគ្រោះខ្សឹបថា កុំមាត់ប្រាប់គេចាំចែកគ្នា។ 

ជនសង្ស័យមានឈ្មោះ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ រាជធានីភ្នំពេញ បានទទួលស្គាល់ថា ខ្លួន និងបក្ខពួកចំនួន២ទៀត ពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលជនរងគ្រោះរៀបរាប់មែន ជាចៃដន្យស្រាប់តែកំពុងនិយាយហៅជនរងគរោះដេីរចេញក្រៅផ្សាទៅរកកន្លែងស្ងាត់ដេីម្បីបេីកថង់មាស និងចែកគ្នាស្រាប់តែមានមន្ត្រីនគរបាលមកសាកសួរ និងទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះទេីបបែកការ រួចសមត្ថកិច្ចឃាត់មកសួរនាំតែម្ដង។ 

យិងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ សៅ សារឿន ហៅចន្ដា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់ និងមានបំណងឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះឈ្មោះ ឡាយ គីមសុខ ពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងនគរបាលកំពុងដំណើរការនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត បន្ដទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធី៕


Theme images by Radius Images. Powered by Blogger.