សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្សនិស្សិត និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
បានថ្លែងថា “វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញមានទីតាំងនៅលើផ្ទៃដីជាង ៧ ហិតា ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ តាមអនុ ក្រឹត្យលេខ ៧៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជ ធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ ហើយក្រោយមកត្រូវបានរាជរដ្ឋាភិបាល ដំឡើងឱ្យមានឋានៈស្មើ អគ្គនាយកដ្ឋាន”។
ភារកិច្ចស្នូលរបស់វិទ្យាស្ថានគឺ ១. រ៉ាប់រងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបរិញ្ញាបត្រអប់រំ និងកម្រិតផ្សេងទៀតតាមការចង្អុលបង្ហាញរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង ២. ធ្វើវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ។
វិទ្យាស្ថានទទួលបានអគារអន្តេវាសិកដ្ឋានគ្រូ១ខ្នង កម្ពស់ ៤ជាន់ មាន៧០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះរួមមាន៖ បណ្ណាល័យធំទូលាយចំនួន១ខ្នង មន្ទីរពិសោធន៍វិទ្យាសាស្ត្រ ចំនួន៦មានបំពាក់សម្ភារពិសោធន៍គ្រប់គ្រាន់ បន្ទប់កុំព្យូទ័រ៤ បន្ទប់គេហវិទ្យា១ បន្ទប់សិល្បៈ១ បន្ទប់តន្ត្រី១ អគាររដ្ឋបាល១ខ្នង អគារសិក្សា៩ខ្នង អន្តេវាសិកដ្ឋាន៤ខ្នងអាចឱ្យគរុនិស្សិតស្នាក់នៅ៥០០នាក់ សាលប្រជុំ សន្និសីទដែលបំពាក់សម្ភារគ្រប់គ្រាន់១ខ្នង និងមានទីធ្លាធំទូលាយ ទីលានកីឡាបាល់ទាត់ បាល់បោះ ព្រមទាំង បានបំពាក់ប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន(150Mb)គ្រប់អាគារ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបម្រើដល់ការរៀន បង្រៀន និងការសិក្សា ស្រាវជ្រាវរបស់បុគ្គលិកអប់រំ និងគរុនិស្សិតផងដែរ។
បច្ចុប្បន្នគរុនិស្សិតកំពុងបន្តការសិក្សាឆ្នាំទី៣ សរុប ២៤៩នាក់ ស្រី១៨៤ នាក់។គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលនឹងត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះសរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ(១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២)ចំនួន ២៣នាក់ ស្រី៩នាក់៕








Post a Comment