អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អបអរសាទរពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា ២០២៤” ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា - Read News TV

អបអរសាទរពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា ២០២៤” ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្នុងពិធីដាំដើមឈើ “រុក្ខទិវា ៩កក្កដា ២០២៤ ” នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនេះ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំមកជាមួយនូវព្រះរាជបណ្តាំផ្ញើរសួរសុខទុក្ខនិងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតនិងពរជ័យមហាប្រសើរអំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះ ព្រះសង្ឈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ បងប្អូន ក្មួយៗ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ជាវិស័យអាទិភាពមួយ និងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល និងបានរៀបចំជាបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ។ សម្រាប់អាណត្តិទី៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំបន្តយកចិត្តការថែក្សា ការពារ និងគ្រងគ្រងព្រៃឈើ ជាកម្មវិធីអាទិភាពមួយក្នុងចំណោមកម្មវិធីអាទិភាពនានា ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការធានាចីរភាពបរិស្ថាននិងការរៀបចំខ្លួន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងលើក កម្ពស់សេដ្ឋកិច្ចបៃតង ដែលមាននៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ ដំណោក់កាលទី១ របស់រាជរដ្ឋាភិបាល រួមនឹងគោលនយោបាយអាទិភាពនានាជាច្រើនទៀត។

ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ត្រូវបន្តរួមគ្នាគ្រប់គ្រង ថែរក្សាការពារ អភិរក្ស ធនធានព្រៃឈើ និងធនធានធម្មជាតិផ្សេងៗទៀតឲ្យមានប្រសិទ្ធិភាពនិងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងគ្រប់ជំនាន់ និងបន្តរួមគ្នាការពារភ្លើងឆេះព្រៃ បញ្ចប់ការកាប់រានដីព្រៃឈើធ្វើជាកម្មសិទ្ធ ការកាប់ឈើខុសច្បាប់ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ និងចូលរួមដាំដើមឈើឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញ។























Theme images by Radius Images. Powered by Blogger.