អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សាអូរប្ញស្សីកណ្តាល នៅក្រុងប៉ោយប៉ែត - Read News TV

ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សាអូរប្ញស្សីកណ្តាល នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ស្ថិតក្នុងសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីនោះផងដែរក៏មានការចូលអមដំណើរដោយលោកយ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមគ្រី សំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវ ឈើ រីណា តំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោក ជា យូឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងប្រតិភូក៏បាននាំយកអំណោយរបស់ក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត ចែកជូនប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល និង សង្កាត់អូរប្ញស្សី និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ក៥ និងសាលាបឋមសិក្សាអូរប្ញស្សីកណ្តាលសរុប ចំនួន៦៩៨នាក់ ក្នុងនោះសិស្សពូទទួលបានបន្ថែមនូវកង់ថ្មីម្នាក់១គ្រឿងផងដែរ។

នាឱកាស ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ជំនួយ លោកជំទាវ ឈើ រីណា តំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោកជាយូ ឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត ដែលរួមគ្នាអភិវឌ្ឍន៍ក្រុងប៉ោយប៉ែតអោយរីករាយចម្រើនបន្តទៀត។

គួរបញ្ជាក់ផងដែរ គេស្គាល់ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន តាមរយៈភាពប៉ិនប្រសព គុណភាពចំណេះដឹង ដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃ ជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យ ស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕








Theme images by Radius Images. Powered by Blogger.